ភ្នំពេញ៖ បើរម្លឹកដល់ឈ្មោះអ្នកនាង ស៊ុន ណារីម៉ូនីកា អ្នកណាៗក៏បានដឹងដែរថា តារាស្រីរូបនេះ គឺជាដៃគូកំប្លែងយ៉ាងសាកសម ក្នុងក្រុមកំប្លែងនាយកុយ នាយក្រឹម។

តួយ៉ាង ចំពោះការងារសិល្បៈរបស់អ្នកនាង នាបច្ចុប្បន្នហាក់ដូចជាស្ងប់ស្ងាត់ មិនសូវបង្ហាញមុខក្នុងកម្មវិធីនានាដូចមុននោះទេ។

ហើយអ្វីដែលគួរឲ្យសង្វេគចិត្តអាណិតអ្នកនាងនោះ កាលពីយប់មិញនេះ ស៊ុន ណារីម៉ូនីកា ដាច់ចិត្តបង្ហោះរូបភាព រួមជាមួយនឹងវីដេអូឃ្លីប បង្ហាញពីការព្រួយបារម្ភ ខណៈកូនចៅរបស់អ្នកនាង កំពុងជួបគ្រោះថ្នាក់បន្តបណ្ដាក់គ្នា។

ដោយក្នុងនោះ មានម្នាក់បានធ្លាក់ពីលើកាំជណ្ដើរ បណ្ដាលឲ្យដួលបែកក្បាលជាដំណំ និងម្នាក់ទៀតត្រូវបញ្ជូនចូលមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីពីនិត្យឃើញថាប្អូន  កើតមានជំងឺហើត។

គួររម្លឹកដែរថា កាលពីប៉ុន្មាខែមុននេះ អ្នកនាង ស៊ុន ណារីម៉ូនីកា កើតទុក្ខធំ ដោយសារកូនប្រុសឈឺដេកពេទ្យអស់រយៈពេលជាច្រើនខែ ចំណែកឯកូនស្រីធម៌របស់អ្នកនាង វិញ ក៏ទើបតែទទួលមរណភាពទាំងវ័យក្មេងទៀតផង ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

កូនចៅ ស៊ុន ណារីម៉ូនីកា ចូលពេទ្យបណ្ដាក់គ្នា
កូនចៅ ស៊ុន ណារីម៉ូនីកា ចូលពេទ្យបណ្ដាក់គ្នា
កូនចៅ ស៊ុន ណារីម៉ូនីកា ចូលពេទ្យបណ្ដាក់គ្នា
កូនចៅ ស៊ុន ណារីម៉ូនីកា ចូលពេទ្យបណ្ដាក់គ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]