ហ្វីលីពីន៖  មួយរយៈកន្លងទៅនេះមានវីដេអូមួយត្រូវបានបង្ហោះ ស្តីពីក្មេងប្រុសសាច់ទ្រលុកទ្រលន់អាយុ ៣ឆ្នាំម្នាក់មិនអាចឃាត់ក្រពះមិនឱ្យរើ ក៏ព្រោះតែឃ្លានពេករហូតដល់ថ្នាក់ចង់បេះមាន់បំពងពីផ្ទាំងផ្សព្វផ្សាយនៅមុខភោជនីយដ្ឋានមួយកន្លែង យកមកញ៉ាំបន្តិចម្តងៗជាមួយអារម្មណ៍ថាដូចកំពុងបានញ៊ាំអាហារពិតៗអីចឹង។

ក្មេងប្រុសដែលអង្គុយបេះមាន់បំពងញ៉ាំពីផ្ទាំងផ្សព្វផ្សាយ

តាមរយៈវីដេអូនោះ គេដឹងថាហាងមិនទាន់ដល់ម៉ោងបើកទ្វារនៅឡើយទេ ហើយក្មេងប្រុសក្នុងវីដេអូបានទៅដល់មុនម៉ោង ១៥ នាទី។ ដោយមិនអាចទ្រាំចាំបាន គេក៏ទៅអង្គុយក្បែរផ្ទាំងដែលមានរូបមាន់បំពងមួយចានធ្វើសកម្មភាពបេះញ៉ាំតែម្តង។ ស្ត្រីម្នាក់ដែលទំនងជាម្តាយរបស់ក្មេងនេះបានហៅឈ្មោះគេថា Harvey រួចសួរ “ឆ្ងាញ់អត់?” គេក៏ងក់ក្បាលបញ្ជាក់ថា “ឆ្ងាញ់” ទាំងទឹកមុខមិនសូវប៉ុន្មានឡើយ។ 

Harvey ងក់ក្បាលទាំងទឹកមុខមិនសូវៗ

ក្រោយបេះញ៉ាំឡើងហត់ហើយ Harvey ក៏ក្រោកឡើងប្រុងដើរចេញ តែទំនងជាក្រពះផ្តល់សញ្ញាពីក្នុងពោះថានៅស្ទើរបន្តិច ទើបគេដាក់មួយម៉ាត់ចុងក្រោយមួយដុំធំ មុននឹងដើរចេញទៅទាំងពោះទទេ។

Harvey បេះមួយម៉ាត់ចុងក្រោយមុននឹងដើរចេញ

មិនយូរប៉ុន្មានក្រោយពីវីដេអូនៃសកម្មភាពរបស់ក្មេងដ៏គួរឱ្យស្រលាញ់នេះ ត្រូវបានបង្ហោះនិងល្បីពេញបណ្តាញសង្គមនានារួចមក ពេលនេះគេទទួលបានអំណោយជាទីគាប់ចិត្តពីភោជនីយដ្ឋានដែលដាក់ផ្ទាំងពាណិជ្ជកម្មនោះហើយ គឺមាន់បំពងប៉ុន្មានចានធំតែម្តង។

បុគ្គលិកភោជនីយដ្ឋានបានយកមាន់បំពងមកជូន Harvey
Harvey កំពុងញ៉ាំមិនខ្វល់ពីអ្នកណាថតឡើយ
Harvey ញ៉ាំឡើងហល់ (ម៉ាក់អើយ! ចាំបីខែក្រោយចាំទៅទៀត)

មកទល់ពេលនេះ Harvey ចាប់ផ្តើមល្បីខ្លាំង និងមានទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះថា Vince Harvey The JolliBoy ទៀតផង៕ 

ទំព័រហ្វេសប៊ុករបស់ Harvey

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]