ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេងពន្លកថ្មីកុមារី ជូលី ដែលមានឈ្មោះពេញថា ជា វណ្ណពុទ្ធាលី បច្ចុប្បន្ននេះ កំពុងតែមានទីផ្សារសិល្បៈខ្លាំងគួរឲ្យកត់សម្គាល់ ដែលជាពិសេសនោះ គឺកំពុងតែមមាញឹកខ្លាំងមិនធម្មតា ជាមួយនឹងការងារថតខ្សែភាពយន្តនានា នៅតាមប៉ុស្តិ៍ទូរទស្សន៍ជាដើមផងដែរ។

ជាការពិតណាស់ កុមារីមានទេពកោសល្យពីកំណើតរូបនេះ មិនត្រឹមតែមានដុងសិល្បៈក្នុងការសម្តែងតែប៉ុណ្ណោះនោះទេ ប៉ុន្តែបើនិយាយពីការសិក្សារៀនសូត្រ របស់កុមារីរូបនេះវិញ ក៏រៀនពូកែមិនណយដែរ។

ជាក់ស្តែង បើក្រឡេកមើលសៀវភៅតាមដានពិន្ទុនៃការសិក្សារបស់កុមារី ជូលី  បានឲ្យឃើញថា ស្ទើរតែគ្រប់មុខវិជ្ជា គឺប្អូនធ្វើល្អគួរឲ្យសរសើរ រហូតទទួលបាននិទ្ទេសB+ ដែលជានិទ្ទេសដ៏ល្អប្រសើរមួយផងដែរ។

មិនតែប៉ុណ្ណោះ ប្អូនក៏ទទួលបានការកោតសរសើរ ពីសំណាក់លោកគ្រូអ្នកគ្រូបន្ទុកថ្នាក់ របស់ប្អូនថែមទៀតផង៕ 

កុមារី ជូលី
កុមារី ជូលី
កុមារី ជូលី
កុមារី ជូលី និងមិត្តភក្តិ
កុមារី ជូលី
សៀវភៅតាមដានរបស់ កុមារី ជូលី
សៀវភៅតាមដានរបស់ កុមារី ជូលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]