ភ្នំពេញ៖ តារាចម្រៀងប្រុសដ៏ល្បីឈ្មោះ លោក ខេមរៈ សិរីមន្ត គឺជាតារាមួយរូបដែលពោរពេញទៅដោយទេពកោសល្យ សមត្ថភាព ទោះបីជាលោកបានប្រឡូកក្នុងវិស័យសិល្បៈជាយូរឆ្នាំមកហើយ ប៉ុន្តែសម្រស់ និងប្រជាប្រិយភាពរបស់លោកក៏កាន់តែកើនឡើងជាលំដាប់។

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះម្ចាស់បទ «ក្បាច់ក្ងោក» រូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ធ្វើឲ្យប្រិយមិត្តជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងរូបរាងដោះអាវបង្ហាញសាច់ដុំធំៗយ៉ាងស៊ីអារម្មណ៍ គួរឲ្យទាក់ទាញ។

ជាក់ស្ដែង គ្រាន់តែឃើញរូបភាពទាំងនេះភ្លាម ក៏មានអ្នកគាំទ្រមិនតិចនោះទេ  នាំគ្នាសរសើរមិនដាច់ពីមាត់ ពីរូបរាងដ៏ស្រស់សង្ហារបស់តារារូបនេះ  ព្រោះវ័យច្រើនបន្តិចមែន ក៏រូបរាងលោកមើលទៅនៅតែសង្ហាកប់ខ្លាំងដដែល៕ 

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត