ភ្នំពេញ៖ ការកកស្ទះចរាចរណ៍ក្នុងក្រុង តែងធ្វើឲ្យការបើកបរក្នុងក្រុងមានភាពធុញទ្រាន់ និងចំណាយពេលវេលាយូរ។  យ៉ាងណាមិញ ការជ្រើសរើសរថយន្តសម្រាប់បើកបរក្នុងក្រុងវាពិតជាមានសារៈសំខាន់ណាស់។  ថ្ងៃនេះយើងសូមណែនាំនូវរថយន្តខ្នាតតូចមួយប្រភេទគឺរថយន្ត Ford Fiesta ជារថយន្តដែលមានរាងតូចតែឆ្លាតធ្វើឲ្យការបើកបរកាន់តែមានភាពរីករាយ និងធានាបាននូវផាសុកភាពសម្រាប់អ្នកបើកបរ រួមជាមួយនឹងសមត្ថភាពមិនចាញ់រថយន្តធំៗនោះទេ ម៉្យាងដោយសារវាមានរាងតូចធ្វើឲ្យការបើកបរក្នុងទីក្រុងកាន់តែមានភាពងាយស្រួល។

រថយន្ត Ford Fiesta

ថ្វីត្បិតរថយន្ត Ford Fiesta បំពាក់ដោយកម្រិតម៉ាស៊ីន 1.0L ក៏ដោយ តែដោយសាររថយន្តនេះប្រើប្រភេទម៉ាស៊ីន Ecoboost ដែលមាន Horse Power 125 hp ធ្វើឲ្យ Ford Fiesta មានកម្លាំងខ្លាំង ជួយសន្សំសំចៃប្រេង និងកាត់បន្ថយការប៉ះពាល់ដល់បិរស្ថានទៀតផង។  Ford Fiesta 2018 សាកសមបំផុតជាមួយអ្នកដែលចូលចិត្តរថយន្តខ្នាតតូចតែមានបច្ចេកវិទ្យាទំនើបៗជាច្រើនជួយសម្រួលដល់ការបើកបរប្រចាំថ្ងៃ។ ជាមួយរូបរាងតូចស្រស់ស្អាតគួរឲ្យទាក់ទាញ Ford Fiesta ភ្ជាប់មកជាមួយចង្កៀងមុខដែល បិទបើកពន្លឺដោយស្វ័យប្រវត្តិដែលផ្ដល់ភាពងាយស្រួលមែនទែនសម្រាប់ការបើកបរនៅទីងងឹត។

រថយន្ត Ford Fiesta

Ford Fiesta បានរចនាឡើងបែបស្ព័រដែលមើលទៅមានភាពស្រស់ស្អាតមែនទែន។ មិនតែប៉ុណ្ណោះនៅផ្នែកខាងក្រោយរថយន្ត Ford Fiesta ក៏មានបំពាក់ទៅដោយសេនសឺខាងក្រោយចំនួន ៤ គ្រាប់សម្រាប់ជំនួយក្នុងការចូលចតផងដែរ។ 

រថយន្ត Ford Fiesta

ថ្វីត្បិតតែរថយន្តនេះមានរាងតូចពិតមែនតែផ្នែកខាងក្នុងធំទូលាយអាចដាក់អីវ៉ាន់បានច្រើនមិនដូចរថយន្តខា្នតតូចដទៃនោះទេ។

កន្លែងដាក់អីវ៉ាន់លើរថយន្ត Ford Fiesta

រថយន្ត Fiesta ប្រើសោរប្រភេទ Smart Key ដែលអាចបញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ និងប្រើចង្កូតបូមអេឡិចត្រូនិចធូរងាយស្រួលបើកបរ ធ្វើឲ្យមានភាពកាន់តែងាយស្រួលនៅពេលបត់បែនជាពិសេសគឺសម្រាប់នារីៗតែម្ដង។

រថយន្ត Ford Fiesta
រថយន្ត Ford Fiesta

លើសពីនេះ Fiesta បំពាក់ដោយបច្ចេកវិទ្យា Ford SYNC ដែលអាចបញ្ជាដោយសម្លេង អាចជួយសម្រួលការទទួលនិងហៅទូរសព្ទចេញពេលកំពុងបើកបរ រួមនឹងងាយស្រួលភ្ជាប់ជាមួយការកម្សាន្ត និងតន្ត្រីពីស្មាតហ្វូនផងដែរ។

រថយន្ត Ford Fiesta

កាន់ឆ្លាតវៃជាមួយផ្លិតទឹកអូតូដែលធ្វើឲ្យរថយន្តនេះអាចបក់យឺត ឬលឿនអាស្រ័យលើកម្រិតទឹកភ្លៀង។

រថយន្ត Ford Fiesta

Fiesta 2018 ក៏មានបំពាក់ប្រព័ន្ធដោយចាប់ហ្រ្វាំងបន្ទាន់ ABS និង EBA ប្រព័ន្ធទប់លំនឹងពេលបើកបរលើផ្លូវកោងនិងរអិល និងបញ្ចៀសការក្រឡាប់ ESP និងបច្ចេកវិទ្យា Hill Launch Assist ជំនួយពេលឡើងចំណោតមិនឲ្យរថយន្តរអិលមកក្រោយរយៈពេល ៣ វិនាទីទោះមិនជាន់ហ្រ្វាំង។

រថយន្ត Ford Fiesta
រថយន្ត Ford Fiesta

ដូចនេះយើងឃើញថា Ford Fiesta គឺជាជម្រើសរថយន្តមួយដ៏ល្អ និងសាកសមបំផុតសម្រាប់ការបើកបរសម្រាប់ស្ថានភាពក្នុងទីក្រុង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]