តារាម៉ូដែលវៀតណាម Elly Tran គឺជាតារាម៉ូដែល ដែលមានឈ្មោះល្បីនៅក្នុងតំបន់អាស៊ី និងមានឈ្មោះល្បីតាមបណ្តាញអិនធើណេតផងដែរ។

Elly Tran កើតនៅថ្ងៃទី៦ ខែសីហា ឆ្នាំ ១៩៨៧ មានកំពស់ ១ម៉ែត្រ និង៦៨សង់ទីម៉ែត្រ និងមានទំងន់ ៤៧គីឡូក្រាម មកពីទីក្រុង ហូជីមិញ ប្រទេសវៀតណាម។ តារាម៉ូដែលរូបនេះ មានឈ្មោះល្បីល្បាញយ៉ាងឆាប់រហ័ស បន្ទាប់ពីនាងបានផ្សព្វផ្សាយរូបថតស៊ិចស៊ីរបស់នាង នៅតាមបណ្តាញអិនធើណេត ព្រោះនាងមានសម្រស់ស្រស់ស្អាត គួរឲ្យស្រលាញ់ និងដងខ្លួនស្រលូន ថែមទាំងមានដើមទ្រូងស៊ិចស៊ី គួរឲ្យទាក់ទាញផងដែរ។

កាលពីពេលថ្មីៗនេះ តារាម៉ូដែល Elly Tran បានបញ្ចេញអាល់ប៊ុមរូបថតថ្មីរបស់នាង ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត និងរាងដ៏ស៊ិចស៊ីរបស់នាង នៅក្នុងឈុតបាល់ទាត់ និងឈុតផ្សេងទៀត ដែលមើលទៅគួរឲ្យចាប់អារម្មណ៏មែនទែន។ សូមបញ្ជាក់ផងដែរថា តារាម៉ូដែលរូបនេះ គឺជាតារាម៉ូដែលវៀតណាមដំបូងគេ ដែលមានឈ្មោះល្បីជាប់ក្នុងវេបសាយ តារាម៉ូដែលរបស់ប្រទេសចិន redflava។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]