ភ្នំពេញ៖ តារាពហុជំនាញ លោក ម៉ាដូណា កាន់តែមានភាពទាក់ទាញពីអ្នកគាំទ្រ រាល់ពេលលោកចេញសម្តែងគូសមុខមាត់ បែបកំប្លែងៗតាមរយៈការប្រគំតន្រ្តីម្តងៗ។

បច្ចុប្បន្នតារារូបនេះ ហាក់ដូចជាស្ងាត់នូវការចេញសម្តែងបែបនេះ តែលោកងាកមកចាប់យកវិស័យចម្រៀងវិញម្តង។

ដោយឡែក ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា រឿងភាគថៃដ៏ល្បី «បុពេ្វសន្និវាស» ដែលសម្តែងដោយតារាល្បីៗជាច្រើននោះ បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកទស្សនាជាច្រើន មិនថានៅក្នុងប្រទេសថៃ និងប្រទេសផ្សេងនោះទេ។ ដោយក្នុងនោះក៏មានប្រទេសខ្មែរ ដែលបានតាមដានរឿងភាគបែបបុរាណមួយនេះផងដែរ។

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ តារាពហុជំនាញលោកម៉ាដូណា បានសម្តែងដោយត្រាប់តាម តួអង្គការ៉ាកេត ធ្វើឲ្យអ្នកទស្សនាជាច្រើនសើចចុកពោះតែម្តង ដែលនៅក្នុងនោះ លោកបានគូសមុខមាត់យ៉ាងប្លែកនៅក្នុងការសម្តែងមួយនេះ។

ដោយសារតែ ការលេងទឹកមុខពេលសម្តែង ក៏ដូចជាកាយវិការ នៅក្នុងការសម្តែងរបស់លោកបានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាអ្នកទស្សនាមើលហើយចង់មើលទៀត ព្រោះថាពិតជាអស់សំណើចតែម្តង ពេលដែលលោកធ្វើបែបនេះ៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

តួស្រី ក្នុងរឿង«បុពេ្វសន្និវាស»
តួស្រី ក្នុងរឿង«បុពេ្វសន្និវាស»
ម៉ាដូណា េពលត្រាប់តាមតួស្រីក្នុងរឿងបុពេ្វសន្និវាស
ម៉ាដូណា េពលត្រាប់តាមតួស្រីក្នុងរឿងបុពេ្វសន្និវាស
ម៉ាដូណា េពលត្រាប់តាមតួស្រីក្នុងរឿងបុពេ្វសន្និវាស
ម៉ាដូណា េពលត្រាប់តាមតួស្រីក្នុងរឿងបុពេ្វសន្និវាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ដូណា