ពិភពលោក៖ បើតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក ប្រទេសដែលមានអត្រាពិសាគ្រឿងស្រវឹងច្រើនជាងគេ ទំនងជាប្រមូលផ្តុំនៅតំបន់អឺរ៉ុប និងកន្លែងផ្សេងៗទៀតនៅអឌ្ឍគោលខាងជើងនៃផែនដី ខណៈប្រទេសក្នុងទ្វីបអាស៊ី អាហ្វ្រិក និងតំបន់ប៉ាស៊ីហ្វិក មានអត្រាពិសាទាបជាង។

អ្វីដែលយើងលើកមកបង្ហាញ គឺជាបរិមាណគ្រឿងស្រវឹងគិតជាលីត្រ និងគិតជាមធ្យមក្នុងមួយឆ្នាំៗ ដែលប្រជាជនម្នាក់ៗអាយុលើស ១៥ ឆ្នាំទូទាំងប្រទេសនីមួយៗពិសា ហើយមិនផ្តោតលើបុគ្គលញៀនជាតិអាល់កុលណាមួយ ដែលផឹកបានច្រើនផ្តាច់គេ ចូលលក្ខណៈលើកពានរង្វាន់ឡើយ។

រូបតំណាងការពិសាគ្រឿងស្រវឹងពេលកំពុងងូតទឹក

ខាងក្រោមនេះជាប្រទេសទាំង១០ ដែលប្រជាជនស្ទើរតែងូតគ្រឿងស្រវឹងតែម្តង៖

១០. ស្លូវ៉ាគី 

ជាមធ្យម ១៣ លីត្រ/ម្នាក់ 

ស្លូវ៉ាគី

៩. សាធារណរដ្ឋឆែក 

ជាមធ្យម ១៣ លីត្រ/ម្នាក់

សាធារណរដ្ឋឆែក

៨. ហុងគ្រី 

ជាមធ្យម ១៣.៣ លីត្រ/ម្នាក់

ហុងគ្រី

៧. អង់ដូរ៉ា 

ជាមធ្យម ១៣.៨ លីត្រ/ម្នាក់

អង់ដូរ៉ា

៦. អ៊ុយក្រែន 

ជាមធ្យម ១៤.៤ លីត្រ/ម្នាក់

អ៊ុយក្រែន

៥. រ៉ូម៉ានី 

ជាមធ្យម ១៤.៤ លីត្រ/ម្នាក់

រ៉ូម៉ានី

៤. រុស្ស៊ី 

ជាមធ្យម ១៥.១០ លីត្រ/ម្នាក់

រុស្ស៊ី

៣. លីទុយអានី 

ជាមធ្យម ១៥.៤ លីត្រ/ម្នាក់

លីទុយអានី

២. ម៉ូលដូវ៉ា 

ជាមធ្យម ១៦.៨ លីត្រ/ម្នាក់

ម៉ូលដូវ៉ា

១. ប៊ែលឡារូស 

ជាមធ្យម ១៧.៥ លីត្រ/ម្នាក់

ប៊ែលឡារូស

ទោះយ៉ាងណា គ្រឿងស្រវឹងអាចជួយឱ្យមានសុខភាពល្អបើកាលណាយើងពិសាមានកម្រិតត្រឹមត្រូវក្នុងមួយថ្ងៃៗ ប៉ុន្តែផ្ទុយទៅវិញវាមិនត្រឹមតែធ្វើឱ្យប៉ះពាល់សុខភាពប៉ុណ្ណោះទេ ថែមទាំងអាចបង្កគ្រោះថ្នាក់ផ្សេងៗដោយសារបាត់បង់ម្ចាស់ការ ក្រោយពីផឹកច្រើនជ្រុលហួសកំណត់។ 

ដូច្នេះបើពិសាគ្រឿងស្រវឹង សូមកុំបើកបរ និងពិសាដោយការទទួលខុសត្រូវ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]