ភ្នំពេញ៖ ជារឿយៗគេសម្គាល់ឃើញថា រាល់ពេលទំនេរដៃពីការងារសិល្បៈ តារាសម្ដែងស្រីនិងជាម៉ូដែលរូបស្រស់កញ្ញា ទឹម រដ្ឋា តែងតែឆ្លៀតនៅជាមួយគ្រួសារ ដើម្បីបំពេញកាតព្វកិច្ចជាកូនស្រីល្អ យ៉ាងមានក្ដីសុខ។

ជាក់ស្ដែង ក្នុងថ្ងៃកំណើតអ្នកមានគុណកញ្ញា ក៏មិនភ្លេចទិញនំខេកយ៉ាងស្រស់ស្អាត ជូនលោក អមនឹងពាក្យពេចន៍ជូនពរយ៉ាងពិសេស ទៅកាន់ឪពុកជាទីស្រលាញ់របស់ខ្លួនផងដែរ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ រូបភាពដែលតារាស្រីរូបនេះបានបង្ហោះ គឺបានបង្ហាញពីឯកសណ្ឋានលោកប៉ារបស់នាង ក្នុងឈុតជាមន្ត្រីរាជការ ដែលមានស័ក្តិយស ធ្វើឲ្យទស្សនិកជនស្រឡាំងកាំងខ្លាំងតែម្ដង។

នេះជាលើកទី១ហើយ ដែលគ្រប់គ្នាបានជ្រាបកាន់តែច្បាស់ថា តាមពិតឪពុករបស់ កញ្ញា ទឹម រដ្ឋា ក៏មានមុខងារជាមន្ត្រីរាជការម្នាក់ដែរ គ្រាន់តែកន្លងមក ក្រមុំរូបស្រស់នេះ កម្របើកបង្ហាញពីការងារឯកជនគ្រួសារខ្លួន ដើម្បីឲ្យមហាជនបានដឹងតែប៉ុណ្ណោះ៕

គ្រួសារ ទឹម រដ្ឋា
គ្រួសារ ទឹម រដ្ឋា
គ្រួសារ ទឹម រដ្ឋា
ឪពុក ទឹម រដ្ឋា
ឪពុក ទឹម រដ្ឋា
សាររបស់ ទឹម រដ្ឋា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា