រាល់ពេលដែលមនុស្សយើង មានភាពស្មុគស្មាញយើងតែងតែ មានអារម្មណ៍មិនល្អ ធ្វើការងារក៏មិនកើត ហើយនៅពេលដែលមិត្ត ក្រុមគ្រួសារ ឬ អ្នកជាទីស្រលាញ់មកនិយាយជាមួយ ឬ ក៏និយាយអ្វីដែលយើងមិនពេញចិត្តនោះ វាប្រាកដជាមានជម្លោះកើតឡើងជាមិនខាន ជាពិសេសគូស្នេហ៍អាចបែកបាក់ ទំនាក់ទំនងបានទៀតផង។

យ៉ាងណាមិញ យោងតាមការស្រាវជ្រាវមួយ គេបានរកឃើញថា នៅពេលដែលយើងមានភាពស្មុគស្មាញ ឬ ស្ដ្រេស(Stress) បើយើងយកខ្នើយមកវាយលេង ជាមួយមិត្តភក្កិ វានឹងអាចកាត់បន្ថយស្ដ្រេស នៅក្នុងខ្លួនបានឆាប់។ អ្នកស្រី Huang Na ដែលជាអ្នកធ្លាប់បទពិសោធន៍ម្នាក់ មានប្រសាសន៍ថា ការយកខ្នើយមកវាយគ្នា អាចកាត់បន្ថយភាពស្មុគស្មាញ ហើយគាត់បានបង្កើតនូវ កម្មវិធីវាយគ្នាដោយខ្នើយមួយ ដែលមានមនុស្សជាង ២០០នាក់បានចូលរួម ក្នុងថ្ងៃឈប់សម្រាកមួយ។

តើប្រិយមិត្តចង់សាកល្បងដែរឬទេ? សូមទស្សនាវីដេអូខាងក្រោម៖

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]