ភ្នំពេញ៖ តារាសម្តែងដ៏មានឈ្មោះបោះសំឡេង កញ្ញា ស៊ីន យូប៊ីន កាន់តែលេចធ្លោនៅក្នុងវិស័យសិល្បៈសម្តែង ព្រោះថាពីមួយថ្ងៃទៅមួយថ្ងៃ នាងតែងតែមមាញឹកខ្លាំងនៅក្នុងការថតរឿងថ្មីៗជាបន្តបន្ទាប់។

តែទោះជាមានការងារច្រើនដែលត្រូវធ្វើ ក៏តារាសម្តែងនិយមសម្តែងតួក្រមិចក្រមើមរូបនេះ បានឆ្លៀតពេលធ្វើអំពើល្អរៀបចំចែកជូនអំណោយដល់ចាស់ៗ ក៏ដូចជាអ្នកក្រក្រីកំពុងតែជួបរឿងខ្វះខាតផងដែរ។

ជាក់ស្តែង ដោយកាលពីម្សិលមិញនេះ នាងក៏ដូចជាមិត្តភក្តិ និងក្រុមគ្រួសារ បាននាំគ្នាជួយរៀបចំអំណោយដល់យប់អធ្រាត្រ។ តែទោះបីជា រៀបចំយូរដល់យប់ជ្រៅ និងហត់ប៉ុណ្ណាក្តី ក៏តារាស្រីរូបនេះ នៅតែមានស្នាមញញឹមនៅក្នុងការធ្វើវាជានិច្ច។ នេះបើយោងតាមរូបភាពដែលនាងបង្ហោះកាលពីយប់មិញនេះ។

ទន្ទឹមនឹងនេះដែរ ក្រោយបានឃើញទង្វើរបស់នាងបានធ្វើឲ្យមហាជនជាច្រើន ជាពិសេស អ្នកគាំទ្ររបស់នាងរំភើបចិត្ត និងសប្បាយរីករាយយ៉ាងខ្លាំង ដែលឃើញនាងមានទឹកចិត្តយ៉ាងល្អបែបនេះ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

កញ្ញាស៊ីន យូប៊ីន
កញ្ញាស៊ីន យូប៊ីន
កញ្ញាស៊ីន យូប៊ីន
ស៊ីន យូប៊ីនកំពុងរៀបចំអំណោយ
ស៊ីន យូប៊ីន កំពុងរៀបចំអំណោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន