ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងរូបសង្ហាប្រចាំផលិតកម្មរស្មីហង្សមាស លោក Step បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួន មានចំណងជើងថា «ហត់នឹងលាក់អារម្មណ៍» កំពុងតែចាក់ដោតអារម្មណ៍អ្នកគាំទ្រខ្លាំងមែនទែន។

យ៉ាងណាមិញ សម្រាប់បទចម្រៀងថ្មីមួយបទនេះផងដែរ ពិតជាមានអត្ថន័យស៊ីជម្រៅ ទាំងសាច់ភ្លេង និងទំនុកច្រៀង ដែលធ្វើឲ្យអ្នកគាំទ្រអត់ទ្រាំមិនសរសើរមិនបាននោះទេ។

អ្វីដែលពិសេស ជាងនេះទៅទៀតនោះ នៅក្នុងបទចម្រៀងនេះ មានអត្ថន័យទាក់ទងនឹងមនុស្ស ដែលមានជំងឺបាក់ទឹកចិត្ត។ ដូច្នេះហើយបទចម្រៀងនេះ ពិតជាត្រូវចិត្តអ្នកដែលតែងតែជួបបញ្ហាដូចអត្ថន័យបទចម្រៀងនេះខ្លាំងមែនទែន។

ទោះជាយ៉ាងណាក្តី សម្រាប់បទចម្រៀង «ហត់នឹងលាក់អារម្មណ៍» នេះ គ្រាន់តែចេញភ្លាម មានអ្នកគាំទ្រជាច្រើនបាននាំគ្នាចែករំលែក នៅលើបណ្តាញសង្គមថែមទៀតផង។

កុំឲ្យខាតពេលយូរ ចង់ដឹងថាបទចម្រៀងមួយបទនេះ ពីរោះយ៉ាងណា តោះតាមដានខាងក្រោម៖ 

«ហត់នឹងលាក់អារម្មណ៍»
«ហត់នឹងលាក់អារម្មណ៍»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

STEP