ភ្នំពេញ៖ នេះគឺជាលើកទី២ហើយ សម្រាប់តារាចម្រៀងនាយ ចឺម សម្រាប់ការចេញទៅសម្ដែងនៅលើទឹកដីកូរ៉េខាងត្បូង ដោយក្នុងនោះដែរ ក៏មានវត្តមានការចូលរួមពីតារាចម្រៀងល្បីៗជាច្រើន របស់ផលិតកម្មសាន់ដេផងដែរ។

យ៉ាងណាមិញ បើទោះបីនេះជាលើកទី៤សម្រាប់ ការចេញទៅចម្រៀងនៅក្រៅប្រទេស របស់តារាចម្រៀងប្រុសសម្ដីបាន នាយ ចឺម ក៏ដោយក្ដី ប៉ុន្តែទស្សនិកជនតែងតែសង្កេតឃើញថា តារាប្រុសរូបនេះ នៅតែត្រូវបានសាច់ញាតិបងប្អូនរបស់លោកជាច្រើន តាមមកជូនដំណើរ ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញជានិច្ច ។

ជាការពិតណាស់ ទាំងនេះបង្ហាញឲ្យឃើញច្បាស់ថា តារាប្រុសរូបនេះ ពិតជាទទួលបានការស្រលាញ់រាប់អាន ពីសំណាក់បងប្អូនសាច់ញាតិរបស់លោកមិនធម្មតានោះឡើយ។ ជាពិសេស ចំពោះអត្តចរិត ចេះគោរពចាស់ទុំរបស់លោកផ្ទាល់តែម្ដង។

ជាមួយគ្នានេះដែរ ក៏មានមហាជនជាច្រើន បានផ្ញើសារជូនពរតារាប្រុសរូបនេះ រួមទាំងតារាប្រុសស្រីល្បីៗជាច្រើនទៀត ឲ្យទទួលបានជោគជ័យក្នុងបេសកម្មការងារមួយនេះផងដែរ៕  

នាយ ចឺម
នាយ ចឺម និងសាច់ញាតិ
នាយ ចឺម និងសាច់ញាតិ
នាយ ចឺម និងសាច់ញាតិ
នាយ ចឺម និងសាច់ញាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម