ភ្នំពេញ៖ កាលពីយប់មិញនេះ គ្រាប់ពេជ្រប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី និងមិត្តសិល្បៈរួមទ្រនំជាច្រើនរូបទៀត បានចាកចេញពីមាតុភូមិកំណើត ដើម្បីចេញទៅសម្ដែងនៅប្រទេសកូរ៉េ។

ជាក់ស្ដែង អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គ្រាន់តែទៅសម្ដែងនៅក្រៅប្រទេសសោះ ម្ចាស់បទ «ហេតុអ្វីយកអូនលេងសើច» រូបនេះ ក៏មានហ្វេនជាច្រើន ស្កាត់មកចាំជូនដំណើរនាងព្រោងព្រាតតែម្ដង។

ទង្វើនេះ ស្ដែងឲ្យទស្សនិកជន មិត្តអ្នកគាំទ្រ កាន់តែដឹងច្បាស់ណាស់ថា កញ្ញា សុខ ពិសី ពិតជាមានប្រជាប្រិយភាពខ្លាំងមិនធម្មតាទេ ព្រោះរាល់ពេលតារារូបនេះ ចេញសម្ដែងក្រៅប្រទេសម្ដងៗ តែងតែមានហ្វេន មកចាំជូនដំណើរជានិច្ច។

គួររម្លឹកដែរថា ការចាកចេញទៅសម្ដែងនៅប្រទេសក្រៅលើកនេះ ចំពោះ កញ្ញា សុខ ពិសី និងក្រុមការងារដទៃទៀត ត្រូវចំណាយពេលនៅទីនោះដល់ទៅមួយសប្ដាហ៍ឯណោះ៕

សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី