ភ្នំពេញ៖ នាពេលមិនប៉ុន្មានម៉ោងទៀត តារាចម្រៀងប្រចាំផលិតកម្មសាន់ដេទាំង២រូប នោះគឺលោក ខាត់ ជេម និងក្មួយស្រីជាទីស្រលាញ់ កញ្ញា ស្រីនិច ត្រូវចាកចេញពីមាតុភូមិកំណើត ដើម្បីហោះឆ្លងប្រទេសទៅសម្ដែងនៅកូរ៉េ។

ជាក់ស្ដែង នេះជាលើកទី១ហើយដែល ពូក្មួយតារាមួយគូនេះ ដឹកដៃគ្នាចេញសម្ដែងក្រៅប្រទេស ដែលចំណាយពេលដល់ទៅមួយសប្ដាហ៍ឯណោះ។ ក្នុងការចាកចេញពីលើកនេះដែរ សម្រាប់ក្រុមគ្រួសារអ្នកទាំង២ ក៏ឆ្លៀតចំណាយពេលជូនដំណើរ ពួកគេផងដែរ។

ជាងនេះទៅទៀត គ្រប់គ្នារំពឹងជាក់ច្បាស់ថា ការចេញសម្ដែងនៅក្រៅប្រទេសរបស់ តារាស្រីប្រុសទាំង២ មុខជាទទួលបានការគាំទ្រ ពីទស្សនិកជន ដែលរស់នៅទីនោះជាក់ជាមិនខាន៕

ជេម ដឹកដៃក្មួយស្រី ស្រីនិច ចេញទៅសម្ដែងនៅកូរ៉េ
ជេម ដឹកដៃក្មួយស្រី ស្រីនិច ចេញទៅសម្ដែងនៅកូរ៉េ
ជេម ដឹកដៃក្មួយស្រី ស្រីនិច ចេញទៅសម្ដែងនៅកូរ៉េ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង