ភ្នំពេញ៖  ក្រៅពីអាជីពជាអ្នកសិល្បៈ បច្ចុប្បន្ននេះមិនថាតារាប្រុស ឫតារាស្រីនោះទេ តែងបើកហាងរកស៊ី និងមានជំនួញផ្ទាល់ខ្លួនផងដែរ។  ពួកគេមួយចំនួនគិតថាការរកស៊ីអាចជាដើមទុនដ៏ល្អមុននឹងបញ្ចប់ឈ្មោះ និងអាជីពនៅលើវិថីសិល្បៈ។ រីឯតារាខ្លះទៀត ក្រោយពីបានសាងសុភមង្គលជាមួយនឹងគូស្នេហ៍មក ពួកគេក៏បានមានគំនិតគិតគូបើករកស៊ីរៀងៗខ្លួនដែរ រហូតទទួលបានភាពជោគជ័យខ្លាំងដោយមិននឹកស្មានដល់។

តួយ៉ាងយើងងាកមកនិយាយអំពីតារាចម្រៀងអូរីជីណល កញ្ញា អេដា វិញ នាងធ្លាប់បានបើកទម្លាយមុខមាត់គូស្នេហ៍ជាជនជាតិបរទេសរួចមកហើយ  និងតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាតាមរយៈបណ្តាញសង្គមជានិច្ច ធ្វើឲ្យមហាជនជាច្រើនច្រណែនគ្រប់គ្នា។

បច្ចុប្បន្ននេះក្រៅពីជីវិតជាអ្នកសិល្បៈហើយនោះ នាងក៏មានផ្ទះដែលមានជា Studio បើកជួលផ្ទាល់ខ្លួនដែរ។ លើសពីនេះនាងក៏កំពុងចាប់ផ្តើមបើកហាងកាត់សក់មួយកន្លែងដែលជារបស់នាងផ្ទាល់ទៀតផង។  តែអ្វីដែលសំខាន់នោះ អ្នកគាំទ្រជាច្រើនប្រាកដជាឆ្ងល់ហើយថាហាងលក់នំ Tacos ដែលនាងតែងតែប្រូម៉ូតនៅលើបណ្តាញសង្គមនោះគឺជារបស់នាង ឫក៏នាងបានចូលហ៊ុនជាមួយគូស្នេហ៍? ទាំងនេះជាចម្ងល់មួយដែលមហាជន និងអ្នកគាំទ្រចង់ជ្រាបផងដែរ។

អេដា​ និងគូស្នេហ៍

មិនត្រឹមប៉ុណ្ណោះមហាជនជាច្រើនពិតជាចង់ដឹងច្បាស់ពីហាង « al's tacos»  ព្រោះថាទើបបើកបានប៉ុន្មានជាង ២ខែប៉ុណ្ណោះ តែទទួលបានការគាំទ្រខ្លាំងពីសំណាក់ភ្ញៀវ ជាពិសេសយុវវ័យចូលទិញមិនដែលខាននោះទេ រាល់ពេលពួកគេសម្រាកពីការសិក្សាម្តងៗ។  មួយវិញទៀតហាងមួយនេះគឺជាហាងដំបូងគេហើយដែលមានលក់នៅលើទីផ្សារស្រុកខ្មែរ។

ជាក់ស្តែងក្រុមការងារខ្មែរឡូត បានចុះទៅជជីកសួរផ្ទាល់យកមកជូនប្រិយមិត្តបានជ្រាប ដូចជាលក្ខណៈពិសេសរបស់នំ ដែលធ្វើឲ្យអ្នកគាំទ្រជាប់ចិត្តជាមួយរសជាតិខ្លាំងបែបនេះ។

ជួបជាមួយ កញ្ញា អេដា និងគូស្នេហ៍ ពួកគេបាននិយាយរៀបរាប់ពីដំណើរដើមទងនៃការបើកហាងមួយនេះមកកាន់ខ្មែរឡូត ឱ្យដឹងថា មុនដំបូងគូស្នេហ៍របស់នាង លោក Allen Tan (តាន់ អេលែន) គ្រាន់តែជាមនុស្សម្នាក់ដែលចូលចិត្តហូបនំ Tacos ជារៀងរាល់ពេលដែលលោកទំនេរ លោកតែងតែចម្អិនវាញ៊ាំជានិច្ច ព្រោះតែរសជាតិប្លែកមាត់របស់វា។ សូម្បីគ្រួសារ និងមិត្តភ័ក្រ្ត ក៏បានផ្តល់យោបល់ខ្លះៗមកដល់រូបលោកដែរ រហូតបានធ្វើឲ្យលោកសម្រេចចិត្តបើកលក់នំមួយនេះនៅក្នុងស្រុកខ្មែរជាលើដំបូងតែម្តង។

នំTacos

សម្រាប់ការដំណើរការហាងមួយនេះទើបតែបាន ២ខែប៉ុណ្ណោះ  ទទួលបានការគាំទ្រខ្លាំងពីមហាជន ដោយក្នុងមួយថ្ងៃលក់ដាច់អស់ច្រើនជាង ១០០នំឯណោះ។ សម្រាប់ភ្ញៀវដែលចូលទិញភាគច្រើនគឺជាយុវវ័យ និងមួយចំនួនទៀតជាជនបរទេស ដែលពួកគេចង់សាកជាមួយរសជាតិដែលចេញពីស្នាដៃខ្មែរ និងរសជាតិបែបខ្មែរ។

ចំពោះតម្លៃវិញ ចាប់ពី ៥០០០រៀល ចំណែកឯជាឈុតគឺ ៣ដុល្លារឡើងទៅ។  លើសពីនេះ បើនិយាយពីរសជាតិវិញមាន ៤រសជាតិ ទៅតាមចំណង់ចំណូលចិត្តអតិថិជន  រីឯសម្បកនំវិញមានជាលក្ខណៈស្រួយ និងធម្មតា ទៅតាមការជ្រើសរើសរបស់អតិថិជន។

ពេលធ្វើនំTacos
ពេលធ្វើនំTacos
ពេលធ្វើនំTacos

តែងាកមកនិយាយពីអ្វីដែលប្រិយមិត្តជាច្រើនចង់ដឹងវិញនោះគឺ ខាងក្រុមការងារពួកយើងបានសាកសួរកញ្ញា អេដា និងគូស្នេហ៍ថា ហាងមួយនេះគឺជាហាងរបស់អ្នកទាំងពីរចូលហ៊ុនគ្នាដើម្បីបើកដំណើរការ ឫក៏ជារបស់អ្នកណា?  អ្នកទាំងពីរក៏បានឆ្លើយដោយមិនស្ទាក់ស្ទើរ ថាហាងមួយនេះគឺជារបស់គូស្នេហ៍របស់នាងផ្ទាល់ កញ្ញាអេដា គ្រាន់តែជាអ្នកផ្តល់កម្លាំងចិត្ត ក៏ដូចជាការផ្តល់យោបល់សម្រាប់គូស្នេហ៍របស់ខ្លួន ដើម្បីឲ្យស្គាល់ទីផ្សារស្រុកខ្មែរប៉ុណ្ណោះ។

សម្រាប់អាស័្រយដ្ឋានគឺនៅទីតាំង៖ ផ្ទះលេខ ៩៧C ផ្លូវលេខ៥៩០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើកលក់នៅម៉ោង៖ ៩:៣០នាទីព្រឹក ដល់ ៩យប់៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

កញ្ញាអេដា
កញ្ញាអេដា
នំTacos
ហាងរបស់គូស្នេហ៍នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]