បន្ទាប់ពីតារាចម្រៀងរបស់តៃវ៉ាន់ Jolin Tsai មានរបួសនៅពេលដែលសាកល្បងសម្ដែង ក្នុងការប្រគុំតន្ដ្រីនៅតៃប៉ិកកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១២ មក នាងក៏បានបន្តធ្វើការសម្តែងរបស់នាង ក្រោយពីរូបនាងមានអាការៈធូរស្រាលជាងមុន។

យោងតាមប្រភពព័ត៌មាន ឆាយណាប៊ស របស់ប្រទេសចិន បានឲ្យដឹងថាតារាចម្រៀងតៃវ៉ាន់ Join Tsai រូបនេះ បានធ្វើការសាកល្បងសម្តែងរាំតោងបង្គោលដែក និងទន្លាក់ក្បាលចុះក្រោម ដែលមានកំពស់ ១ម៉ែត្រពីដី ខណៈពេលដែល អ្នករាំប្រុសមានការធ្វេសប្រហែល កាន់ដៃនាងមិនជាប់ ធ្វើឲ្យនាងធ្លាក់ចុះមកក្រោមតែម្តង។ បន្ទាប់ពីកើតមានគ្រោះថ្នាក់នេះ Jolin Tsai ត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យភា្លមៗផងដែរ។ បើតាមសម្តីរបស់គ្រូពេទ្យ បាននិយាយថា នាងមានរបួសដៃខាងឆ្វេង ដែលធ្វើឲ្យវាបាត់បង់កំលាំង ហើយនាងនឹងមានបញ្ហាខាងផ្នែកសរសៃប្រសាទ នៅថ្ងៃមុខបន្តទៀត បើមិនធ្វើការព្យាបាលឲ្យទាន់ពេលវេលា។

យ៉ាងណាម៉ិញ តារាចម្រៀងតៃវ៉ាន Jolin Tsai ត្រូវបានផ្អាក ក្នុងការរាំបង្គោល ប៉ុន្តែទោះបីជានាងមានអាការៈមិនទាន់ជាសះស្បើយក៏ដោយ ក៏នាងនៅតែបន្តការសម្តែងរបស់នាងដដែរ ចំនែកឯប្រិយមិត្តរបស់នាង គឺមានភាពភ្ញាក់ផ្អើល និងសប្បាយចិត្តមែនទែន នៅពេលដែលឃើញនាង បានមកសម្តែងនៅលើឆាកយ៉ាងដូច្នេះ។

Jolin Tsai រងគ្រោះបន្ទាប់ពីធ្វើការសាកល្បងសម្តែង ដោយរាំលើកបង្គោល ហើយបានធ្លាប់ចុះមក ដែលមានកំពស់ ១ម៉ែត្រពីដី

Jolin Tsai នៅតែបន្តសម្តែង ក្រោយពីមានអាការៈធូរស្រាលជាងមុន

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]