ភ្នំពេញ៖ តារាសម្តែង ដ៏មានប្រជាប្រិយភាពកញ្ញា ដួង ម៉ានិច មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា នាងហាក់មានភាពមមាញឹកខ្លាំង ស្ទើរតែដកឃ្លាមិនរួចនោះទេ ជាមួយនឹងការងារថតខ្សែភាពយន្តថ្មីៗរបស់ខ្លួន។

ជាក់ស្តែង កាលពីថ្មីៗនេះ ផ្អែកលើហ្វេសប៊ុកផេករបស់តារាសម្តែងរូបនេះ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលដែលឃើញនាងធ្វើរឿងមួយដ៏គួរឲ្យសរសើរ ដោយមិនប្រកាន់ខ្លួនថាជាតារាល្បី ដើរឆ្លងទឹកដើម្បីយករបស់ដូចជានំចំណី ដើម្បីឲ្យក្រុមការងារញ៉ាំ។

ទោះជាយ៉ាងណាក្តី បន្ទាប់ពីឃើញបែបនេះ មហាជនពិតជាសរសើរដល់ទឹកចិត្តនាងខ្លាំងមែនទែន ព្រោះថានាងគឺជាតារាសម្តែងដ៏ល្បីម្នាក់ ក៏ប៉ុន្តែនាងមិនបានប្រកាន់ចរិត ជាតារាល្បីនោះទេ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ដួង ម៉ានិច
ដួង ម៉ានិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច