រាជធានីភ្នំពេញ ៖ ​ជន​ល្មោភ​កាម​​ម្នាក់​បាន​​ប្រើ​កូន​កាំបិត​ចុង​ស្រួច​​ភ្ជង់​​បំពង់​.ក​​ ស្ត្រីវ័យ​ក្មេង​​ម្នាក់​រួច​អូស​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក​ប៉ុន​ប៉ង​រំលោភ​​ សេព​សន្ថវៈ​​ ប៉ុន្តែ​​ត្រូវ​នាង​ស្រែក​​ឱ្យ​គេ​ជួយ  បើ​ទោះ​ជា​ជន​ខាង​លើ​​អង្វរ​កុំ​ឱ្យ​នាង​ស្រែក​​ដោយ​កុហក​ថា មាន​គេ​កំពុង​តាម​ចាប់​​ខ្លួនក៏​ដោយ ។ ​​ហេតុការណ៍​នេះ​កើតឡើង​​កាល​ពី​វេលា​ម៉ោង​​៣​រសៀល​ថ្ងៃទី​១៤ មីនា ២០១២ ​នៅ​ចំណុច​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ទោះ​បី​ជាជន​នោះ​ខំ​និយាយ​អង្វរ​បែប​ណា​ក៏​នារីរង​ គ្រោះ​មិន​ព្រម​ ព្រោះ​​​ដឹងថា ជា​ល្បិច​កល​​ថោក​ទាប ​​ដូច្នេះ​​នាងត្រូវតែ​ស្រែក​ឱ្យ​គេ​ជួយ​រហូត​​អ្នក​ជិត​ខាង​ផ្អើល​​​ឆោឡោ​ ហើយ​ជន​នោះ​ក៏​បាន​ទាញ​អង្រែ​​បុក​គ្រឿង​វាយ​ក្បាល​ខ្លួន​ឯង​ពីរ​អង្រែ​បែក​ ​​ហូរ​ឈាម​កក្លាក់​ ​ឯ​នាង​រង​គ្រោះ​​ក៏​បាន​រត់​ចេញ​ក្រៅ​ហើយ​​ ។ អ្នក​​ជិត​ខាង​​បាន​ចាក់​សោ​ពី​ខាង​ក្រៅ ទើប​​ជន​នោះ​វាយ​​ក្បាល​ខ្លួន ឯង​ពីរ​អង្រែ​​ថែម​ទៀត​​បែក​ក្បាល​​ហូរឈាម​ដួល​ប្រកាច់​ក្នុង​ថ្លុក​ឈាម​ និង​សន្លប់​បា​ត់​បង់​ស្មារតី​​ក្រោយ​មក​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​ បន្ទាន់​នៅ​មន្ទីរ​ពេទ្យ ។ ​នារី​រងគ្រោះ​បាន​​ឱ្យ​ដឹងថា នៅ​ម៉ោង​​ខាង​​លើជន​នោះ​បាន​ចូល​ទៅ​សុំ​ទឹកហូប​រួច​ក៏​ដក​កូន​កាំបិត​​ភ្ជង់ ហើយ​ទាញ​នាង​ចូល​បន្ទប់​ទឹក ​ដើម្បី​​រំលោភ ​នាង​​ក៏​សម្រេច​ចិត្ត​ស្រែក​តែម្តង ទើប​​មាន​ការ​ភ្ញាក់​ផ្អើល​ឡើង ។ ជន​សង្ស័យ​​ឈ្មោះយួន ហឿន ​អាយុ​២៥​ឆ្នាំ ជាកម្ម​ករ​សំណង់​​ មាន​ស្រុ​កកំណើត​​ខេត្ត​ស្វាយរៀង ​​ត្រូវ​គេ​បញ្ជូន​​​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​​ពហុ​ព្យាបាល​ និង​សម្ភព​ចោមចៅ​ដោយ​​មាន​កម្លាំង​​នគរបាល​​ប៉ុស្តិ៍​​យាម​ការ​ពារ ព្រោះ​​ខ្លាច​រត​់​គេច​ខ្លួន​បាត់។ ជន​នេះ​មាន​បំណង​វាយ​ក្បាល​ខ្លួន​ឯង​ឱ្យ​ស្លាប​់ ឬ​ចង់​គេ​ផុត​ពី​ការ​ចាប់ខ្លួន។

នារី​​​រង​គ្រោះ​ឈ្មោះ​ ​ល.ច.ធ អាយុ​២០​ឆ្នាំ ​មាន​ទី​លំនៅ​ស្រុក​គង​ពិសី ខេត្ត​កំពងស្ពឺ ​​ស្នាក់​នៅ​បន្ទប់​​ជួល​​ខាងលើ​ ​ក្នុងសង្កាត់​ចោម​ចៅ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]