ចិន៖ កំពូលតារាសម្តែងស្រី កញ្ញា Fan BingBing កាន់តែមានកេរ្តិ៍ឈ្មោះ បោះសម្លេងជាខ្លាំង បន្ទាប់ពីនាងសម្តែងជា អ៊ូមីុនាង នៅក្នុងរឿងភាគចិន «មហិច្ឆិតាអ៊ូមីុនាង» កាលពីឆ្នាំ ២០១៥ កន្លងមកនេះ។

ជាក់ស្តែង កាលពីឆ្នាំមុននេះ នាងកាន់តែឡើងកូដ គួរឲ្យកត់សម្គាល់ ព្រោះថា មានរឿងរ៉ាវល្អៗជាច្រើនបានមករកនាង ដូចជា សង្សាររបស់នាង លោក Li Chen បានលុតជង្គង់សុំនាងរៀបការ ជាមួយចិញ្ចៀនពេជ្រ ២០ការ៉ាត់ ខណៈអ្នកទាំងពីរកំពុងតែជប់លៀងពិធីខួបកំណើតអាយុ ៣៦ឆ្នាំរបស់នាង។

មិនតែប៉ុណ្ណោះ កាលពីឆ្នាំមុននេះ ទស្សនាវដ្តី Forbes បានរៀបលំដាប់តារាសម្តែងចិន ដែលមានចំណូលច្រើនបំផុត គឺជានាងថែមទៀតផង ដែលក្នុងមួយឆ្នាំ នាងអាចរកចំណូលបាន ៣០០លានយ័ន ស្មើនឹង ៣៣លានដុល្លារអាមេរិក។

ប៉ុន្តែយ៉ាងណាមិញ រឿងរ៉ាវល្អៗទាំងនេះត្រូវបានតារាស្រីរូបនេះ ធ្វើឪ្យក្លាយជាព័ត៌មានយ៉ាងក្តៅគគុក ក្រោយមានព័ត៌មានលេចលឺមកថា នាងបានចុះកិច្ចសន្យាជាមួយនឹងផលិតកម្មធំៗ ដោយលាក់លៀមចំនួន២ ហើយគេចវេសមិនបង់ថ្លៃពន្ធ។

ដោយកិច្ចសន្យាទី ១ មានតម្លៃ ១០លានយ័ន ស្មើនឹង ១.១លានដុល្លារ និងមួយទៀត មានតម្លៃ ៥០លានយ័ន ស្មើនឹង ៥.៦លានដុល្លារ ហើយនាងគេចវេស មិនបង់ថ្លៃពន្ធនោះឡើយ។

ទន្ទឹមនឹងនេះដែរ ពេលនេះ ប៉ូលីសកំពុងតែស្រាវជ្រាវ ពិនិត្យរកភស្តុតាងនានា ព្រមទាំងបានសួរចម្លើយទៅកាន់កូនចៅរបស់នាងថែមទៀតផង។

ជាមួយគ្នានេះដែរ ប៉ុន្មានអាទិត្យកន្លងទៅនេះ នាង និងប្អូនប្រុសរបស់នាង ត្រូវបានគេហាមឃាត់មិនឲ្យចេញក្រៅប្រទេសនោះទេ រហូតដល់គេស្រាវជ្រាវរកឃើញភស្តុតាងទាំងអស់នេះ៕

Fan BingBing
Fan BingBing
Fan BingBing
Fan ChengCheng
Fan ChengCheng
Fan ChengCheng

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]