ថៃ៖ ទំនាក់ទំនងស្នេហាប្ដីប្រពន្ធ របស់ពីធីការិនីល្បីឈ្មោះប្រចាំទូរទស្សន៍ហង្សមាស អ្នកនាង ចាន់ កែវនិមល ពិតជាមានភាពផ្អែមនឹងគ្នាខ្លាំងណាស់ ព្រោះកន្លងមក អ្នកនាង តែងតែឆ្លៀតពេលនាំគ្រួសារតូចមួយនេះ ធ្វើដំណើរកម្សាន្តក្រៅប្រទេស ជាញឹកញាប់ផងដែរ។

ជាក់ស្ដែង គ្រាន់តែទំនេរដៃពីការងារសិល្បៈភ្លាម អ្នកម៉ាក់សម័យថ្មីរូបនេះ ក៏បានហោះឆ្លងដល់ប្រទេសថៃ ដើម្បីចាយពេលជីវិតគូជាមួយប្ដី ព្រមនឹងកូនស្រីជាទីស្រលាញ់ទៀតផង។ ហើយអ្វីដែលធ្វើឲ្យទស្សនិកជន កាន់តែចាប់អារម្មណ៍នោះ រាល់ពេលពិធីការិនីរូបនេះ ចេញដើរលេងម្ដងៗ នាងតែងតែបង្ហើបពីរូបភាព យ៉ាងផ្អែមល្ហែម ជាមួយស្វាមីជានិច្ច ធ្វើឲ្យអ្នកទស្សនាចង់លើសជាតិស្ករ នឹងស្នេហាប្ដីប្រពន្ធគូនេះតែម្ដង។

យ៉ាងណាមិញ តាមរយៈរូបភាពទាំងនេះ កាន់តែបញ្ជាក់ច្បាស់ណាស់ថា អ្នកនាង ចាន់ កែវនិមល ពិតជាស្រលាញ់ស្វាមីខ្លាំងមិនធម្មតានោះទេ៕

តោះ ចង់ដឹឹង ចាន់ កែវនិមល ស្វីតខ្លាំងបែបណា ទស្សនារូបភាពទាំងអស់គ្នា៖

ចាន់ កែវនិមល និងគ្រួសារ
ចាន់ កែវនិមល និងគ្រួសារ
ចាន់ កែវនិមល និងគ្រួសារ
ចាន់ កែវនិមល និងគ្រួសារ
ចាន់ កែវនិមល និងគ្រួសារ
ចាន់ កែវនិមល និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ចាន់និមល