(ភ្នំពេញ)៖ តារាសម្តែង និងជាតារាចម្រៀង ដែលមិនសូវចូលចិត្តអ្នកកាសែត នាង ស៊ឹម ថៃណា គេចាំបានថា កន្លងមកធ្លាប់មានទស្សនិកជន និងសារព័ត៌មានក្នុងស្រុកមួយចំនួន បានធ្វើការចុះផ្សាយ តាមរយៈការសង្ស័យថា តារាស្រីរូបនេះ អាចមានទំនាក់ទំនងស្នេហា ស្រឡាញ់ស្រីដូចគ្នា។ ប៉ុន្តែជារឿយៗនាងពុំបានចេញមុខប្រតិកម្ម ឬឆ្លើយបញ្ជាក់ការពិត ចំពោះដំណឹងដ៏រសើប មួយនេះឡើយ។

ទន្ទឹមគ្នាដំណឹង នៃការសាងសម្ព័ន្ធភាពស្នេហា ផ្ទុយពីច្បាប់ធម្មជាតិ របស់តារាស្រី ស៊ឹម ថៃណា នេះដែរ ក៏បានធ្វើឲ្យមហាជន កាន់តែមានការសង្ស័យច្រើនឡើងៗ បន្ទាប់ពីសាមីខ្លួន ស៊ឹម ថៃណា រាល់ពេលចេញទៅណាមកណា ឬចូលរួមកម្មវិធីជប់លៀងផ្សេងៗ នាងតែងបង្ហាញភាពស្និទ្ធស្នាល ដោយបណ្តើរគ្នាត្រសង តែជាមួយមនុស្សស្រី ឬអ្នកសិល្បៈស្រីគ្នាឯង ស្ទើរតែប្រចាំ។

ដើម្បីជាការស្រាយមន្ទិលសង្ស័យ និងបញ្ជាក់ការពិតដល់មហាជន ក៏ដូចជាសារព័ត៌មាន ដែលធ្លាប់យល់ច្រឡំលើខ្លួន នាពេលកន្លងមកនោះ ស៊ីម ថៃណា ពេលនេះបានចេញមុខបដិសេធ និងបកស្រាយការពិតថា នាងពុំមានអ្វី ដែលត្រូវស្រឡាញ់ស្រីគ្នាឯងនោះទេ ពោលគឺមានបេះដូងស្រឡាញ់ប្រុស ដូចមនុស្សស្រីដទៃអ៊ីចឹងដែរ។

ស្រីស្រស់ នៅមានឈ្មោះសាយភាយ នឹងរឿងអាស្រូវស្នេហា ស៊ឹម ថៃណា បានលើកឡើងដោយខ្លី បញ្ជាក់ទៅកាន់មហាជនជាសាធារណៈថា «សូមជម្រាបម្តងទៀតថា ខ្ញុំស្រឡាញ់មនុស្សប្រុស ខ្ញុំមិនបានស្រឡាញ់ស្រីដូចគា្នទេ»។

តាមការបញ្ជាក់នេះ អាចធ្វើឲ្យប្រុសៗ ដែលប៉ងចង់បានបេះដូងរបស់ស្រីស្រស់ ស៊ឹម ថៃណា កាន់តែមានសង្ឃឹមឡើងវិញ ឬអាចនិយាយបានថា ជាសញ្ញាបើកភ្លើងខៀវរបស់ ស៊ឹម ថៃណា ដើម្បីបើកឱកាសដល់អ្នកដែលតាមស្រឡាញ់ខ្លួន៕

ស៊ឹម ថៃណា
ស៊ឹម ថៃណា
ស៊ឹម ថៃណា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឹុម​ ថៃណា