ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនធំប្រាកដជាបានស្គាល់ នូវតារាស្រីស៊ិចស៊ីសាច់សខ្ចី កញ្ញា ដេនី ក្វាន់ ដោយកន្លងមកនាងតែងតែធ្វើឲ្យអ្នកគាំទ្រ ជាពិសេសគឺបុរសៗជ្រួលជ្រើមក្តៅសាច់ ជាមួយនឹងការតុបតែងខ្លួនស្លៀកពាក់បញ្ចេញសាច់ទ្រលុកទ្រលន់ បង្ហាញគល់ទ្រូងសខ្ចីរបស់នាង។

ជាការពិតណាស់ បើទោះបីជា តារាស្រីរូបនេះ ទទួលបានការគម្រាមដកឈ្មោះចេញពីសិល្បៈ ពីខាងក្រសួងវប្បធម៍និងវិចិត្រសិល្បៈយ៉ាងណាក្តី ប៉ុន្តែបើតាមការសង្កេតតារាស្រីរូបនេះ ហាក់បីដូចជាមិនសូវអើពើ និងនៅតែបន្តស្លៀកឈុតស៊ិចស៊ី បញ្ចេញសាច់ គ្រាន់តែមិនហួសហេតុខ្លាំងដូចពេលកន្លងទៅ។

មិនតែប៉ុណ្ណោះ កាលពីរសៀលថ្ងៃទី១ ខែសីហានេះ ពោលគ្រាន់តែបើកឆាកខែថ្មីភ្លាម តារាស្រី ដេនី ក្វាន់ ក៏បានបង្កភាពជ្រួលជ្រើមដល់ភ្នែកបុរសៗភ្លែត ដោយនាងបាន​Live ជាវីដេអូនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ហើយអ្វីដែលសំខាន់នោះ គឺនាងបានបង្ហាញពីសកម្មភាព កំពុងតែខាត់ស្បែកថែរក្សាសម្រស់ ក្នុងឈុតប៊ីគីនី ដោយមានត្រឹមតែអាវក្នុង និងសំពត់ខ្លីផុតលេខតែប៉ុណ្ណោះ។

ក្រោយពីឃើញបែបនេះ ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើន បានបញ្ចេញមតិដោយសរសើរ ពីសម្រស់របស់នាង ឬឯអ្នកគាំទ្រផ្សេងទៀត ក៏បានបង្ហាញពីការព្រួយបារម្ភ ដោយខ្លាចថាក្រសួងនឹងហៅនាងទៅព្រមានម្តងទៀតផងដែរ៕ 

តារាស្រី ដេនី ក្វាន់
តារាស្រី ដេនី ក្វាន់
តារាស្រី ដេនី ក្វាន់
តារាស្រី ដេនី ក្វាន់ Live វីដេអូពេលកំពុងខាត់ស្បែក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់