ភ្នំពេញ៖ មួយរយៈចុងក្រោយនេះឃើញថា តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពកញ្ញាបេនីយ៊ាំង ហាក់ដូចជាស្ងប់ស្ងាត់ នូវការបញ្ចេញភាពស៊ិចស៊ី រួចនាងងាកមកចាប់គិតគូរឿងរកស៊ីជាធំ ក៏ដូចជាការធ្វើមនុស្សធម៌យកក្មេងដែលឪពុកម្តាយបោះបង់ចោលមកចិញ្ចឹមនៅមណ្ឌលកុមារកំព្រា។

បើងាកមកដឹងពីសកម្មភាព របស់តារាស្រីរូបនេះ កាលពីប៉ុន្មានខែមុននេះ មានក៏រិះគន់យ៉ាងចាស់ដៃ នូវការបញ្ចេញភាពស៊ិចស៊ីបង្ហាញល្វែង លើនិងក្រោមយ៉ាងខ្លាំងរបស់នាង ថែមទាំងចង់មានវិធានការលើនាងទៀតផង ទាំងនេះបើតាមរយៈបណ្តាញសង្គមលោកតាំង គីមសួរបានបង្ហោះរៀបរាប់ពីអត្តចរិតរបស់នាងពេលជួបផ្ទាល់កាលពីម្សិលមិញនេះ។

នៅក្នុងនោះដែរ នាងបានបង្ហាញអារម្មណ៍ស្រលាញ់ អាណិតដល់ក្មេងៗតូចៗដែលត្រូវម្តាយឪពុកបោះបង់ចោលជាច្រើនអ្នកនៅក្នុងមណ្ឌលកុមារកំព្រា។ តែអ្វីដែលសំខាន់នោះគឺនាង មិនមានភាពរើសអើង តាំងខ្លួនជាតារាឫក៏អ្នកមាននោះទេ នាងបានអោប ថើបក្មេងៗពេញៗមាត់ ថែមទាំងសម្រក់ទឹកភ្នែកពេលឃើញក្មេងទាំងនោះមានជំងឺ ពិបាកក្នុងការមើលថែទៀតផង។

ក្រោយពីបានឃើញទង្វើមួយនេះបានធ្វើឲ្យមហាជនជាច្រើនពេញចិត្ត និងស្រលាញ់នាងយ៉ាងខ្លាំង ដែលទោះបីជានាងបង្ហាញភាពស៊ិចស៊ីខ្លាំងបែបណាក្តី ក៏តារារូបនេះមិនមែនជាមនុស្សអាក្រក់នោះទេ។ដូច្នោះទើបគេតែងនិយាយថា កុំមើលមនុស្សតែសម្រកក្រៅ។

លើសពីនេះសូម្បីតែលោកតាំង គីមសួរ ដែលជាអ្នកចាត់ចែងរឿងតារាស្លៀកស៊ិចស៊ីនោះក៏បើកភ្នែកធំៗដែរ ព្រោះកន្លងមកលោកបានរិះគន់នាងយ៉ាងខ្លាំង តែពេលឃើញទង្វើមួយនេះធ្វើឲ្យលោកពេញចិត្តយ៉ាងខ្លាំង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

កញ្ញាបេនីយ៊ាំង ពេលជួយក្មេងៗ
បេនីយ៊ាំង ពេលជួយក្មេងៗ
បេនីយ៊ាំង ពេលជួយក្មេងៗ
បេនីយ៊ាំង ពេលជួយក្មេងៗ
បេនីយ៊ាំង ពេលជួយក្មេងៗ
បេនីយ៊ាំង ពេលជួយក្មេងៗ
បេនីយ៊ាំង ពេលជួយក្មេងៗ
បេនីយ៊ាំង ពេលជួយក្មេងៗ
បេនីយ៊ាំង ពេលជួយក្មេងៗ
បេនីយ៊ាំង ពេលជួយក្មេងៗ
សាររបស់ តាំង គីមសួរ
បេនីយ៊ាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង