យោងតាមប្រភពព័ត៌មានពីសឹង្ហបុរី ទទួលបានវីដេអូខ្លីមួយ គឺមានក្មេងៗមួយក្រុម នាំគ្នាលេងល្បែងច្របាច់ក ដែលមើលទៅ វាប្រកបដោយគ្រោះថ្នាក់យ៉ាងខ្លាំង។

យោងតាមវីដេអូ មានស្រ្ដីម្នាក់បានយកដៃទាំងគូរបស់គេ ទៅដាក់លើករបស់ក្មេងស្រីម្នាក់ រយៈ៥វិនាទីក្រោយមកក្មេងស្រី នោះក៏បានដួល ដោយមានមិត្តភក្កិរបស់ពួកគេជាបុរស នៅចាំទប់ពីក្រោយ។ ល្បែងមួយនេះ គឺជាល្បែងមួយដ៏គ្រោះថ្នាក់បំផុត ទង្វើរបស់ស្ត្រីដែលច្របាច់កនោះ បានធ្វើឲ្យស្ទះផ្លូវ អុកស៊ីសែននៅក្នុងឈាម ដែលចេញពីបេះដូងមិនអាចទៅដល់ខួរក្បាលបាន ហើយវាអាចនឹងគ្រោះថ្នាក់ដល់ជីវិតទៀតផង។

តើប្រិយមិត្តយល់យ៉ាងណាដែរ? ខ្មែរឡូតក៏បានយកវីដេអូ ឯកសារមួយមកជូនប្រិយមិត្តទស្សនាផងដែរ ដែលទាក់ទងនឹិងគ្រោះថ្នាក់ នៃការច្របាច់ក។ សូមទស្សនាវីដេអូខាងក្រោម៖

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]