ទីកន្លែងរស់នៅក្នុងទីក្រុងទំនើប ល្បី ថែមទាំងមានស្តង់ដារការងារ និងមានជីវភាពល្អ អ្នកណាៗក៏ប្រាថ្នាចង់បានដែរ។ តែក៏មិនមែនសុទ្ធតែគ្រប់គ្នាអាចមានជម្រើស និងលទ្ធភាពនៅក្នុងការរស់នៅទេ ដោយភាគច្រើនទីក្រុងក្នុងប្រទេសទាំងនោះ សុទ្ធសឹងតែត្រូវការចំណាយលើការរស់នៅប្រចាំថ្ងៃ និងប្រចាំខែមានតម្លៃថ្លៃៗខ្លាំងណាស់។

ដូច្នេះចង់ដឹងថាប្រទេសណាខ្លះ ដែលចំណាយច្រើនបំផុតជាងគេមកតាមដានទាំងអស់គ្នា ៖

១០.ទីក្រុង Copenhagen ប្រទេសដាណឺម៉ាក

Cepenhagen មិនត្រឹមតែជាទីក្រុងដែលមានសម្រស់ស្រស់ស្អាត បរិស្ថានល្អ និងសុខសុវត្ថិភាពក្នុងការរស់នៅជាងគេនោះទេ ឯការចំណាយប្រចាំថ្ងៃក៏ថ្លៃខ្លាំងដែរ។ សម្រាប់ការរស់នៅម្នាក់ឯងដោយមិនគិតដល់ការចំណាយលើការជួលផ្ទះ ១ខែត្រូវចំណាយប្រមាណជា 1068.06$ និងសម្រាប់គ្រួសារមានសមាជិក ៤នាក់ចំណាយអស់ 3827.93$។

ទីក្រុង Copenhagen ប្រទេសដាណឺម៉ាក

៩.ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ញ៉ូយ៉ក គឺជាទីក្រុងដ៏ទំនើប និងអស្ចារ្យមួយនៅក្នុងក្តីស្រមៃរបស់មនុស្សជាច្រើនទូទាំងពិភពលោក តែវាក៏ជាទីក្រុងដែលត្រូវការចំណាយខ្ពស់ផងដែរនៅក្នុងការរស់នៅ។ ជាមធ្យមសម្រាប់ការជួលអាផាតមិន (Apartment) ដែលមានបន្ទប់គេង២ មានតម្លៃប្រមាណជា 3895$ ហើយសម្រាប់ការទិញផ្ទះវិញមានតម្លៃប្រមាណជា 455500$។

ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

៨.ទីក្រុងប៉ារីស ប្រទេសបារាំង

ប៉ារីស ត្រូវបានគេស្គាល់ថាជាទីក្រុងពោរពេញទៅដោយភាពស្រស់ស្អាត រ៉ូមែនទិច និងផ្អែមល្ហែមបំផុត ដែលមនុស្សភាគច្រើន ជាពិសេសគូស្នេហ៍ចង់រស់នៅ តែការចំណាយក៏មានតម្លៃថ្លៃផងដែរ។ សម្រាប់ការជួលផ្ទះស្នាក់នៅ១ខែ ជាមធ្យមត្រូវចំណាយប្រមាណជា 1031.36$ និងសម្រាប់សមាជិកគ្រួសារដែលមានគ្នា ៤នាក់ ត្រូវចំណាយ 3575.69$ ។

ទីក្រុងប៉ារីស ប្រទេសបារាំង

៧.ទីក្រុង Geneva ប្រទេសស្វីស

ទីក្រុង Geneva គឺជាទីក្រុងដែលធំជាងគេលំដាប់ទី២នៅក្នុងប្រទេសស្វីស ឯការចំណាយលើការរស់នៅមួយខែៗក៏មិនធម្មតាដែរ។ ក្នុងការចំណាយលើការរស់នៅម្នាក់ឯង១ខែ ដោយមិនបូកបញ្ចូលនឹងថ្លៃជួលផ្ទះស្នាក់នៅ មានតម្លៃដល់ទៅ 1502.03$ និងសម្រាប់គ្រួសារដែលមានសមាជិក ៤នាក់ ត្រូវចំណាយដល់ទៅ 5570.43$ ឯណោះ។ ចំណែកឯ ការជួលផ្ទះស្នាក់នៅក្នុងមួយខែៗ ត្រូវចំណាយប្រមាណជា 3592.23$ ។

ទីក្រុង Geneva ប្រទេសស្វីស

៦.ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ

ទីក្រុងសេអ៊ូល ដែលមានភាពល្បីល្បាញក្នុងវិស័យចម្រៀង K-Pop មួយនេះគឺជាទីក្រុងដ៏អ៊ូអរ មានរបស់ថ្មី និងប្លែកៗគួរឱ្យចាប់អារម្មណ៍ក្នុងការរស់នៅជារៀងរាល់ថ្ងៃ ប៉ុន្តែការចំណាយក៏ខ្ពស់ដែរ។ ជាធម្មតាសម្រាប់ការរស់នៅប្រចាំខែដោយមិនគិតថ្លៃជួលផ្ទះ មនុស្សម្នាក់ត្រូវចំណាយប្រមាណជា 1000.53$ ចំណែកឯគ្រួសារដែលមានសមាជិក ៤នាក់ ត្រូវចំណាយខ្ទង់ប្រមាណជា 3658.75$ ។

ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ

៥.ទីក្រុង អូសាកា ប្រទេសជប៉ុន

ជាទីក្រុងដែលមានឈ្មោះថាមានសភាពអ៊ូអរ និងមានចំនួនប្រជាជនរស់នៅច្រើនលំដាប់ទី២ក្នុងប្រទេសជប៉ុន អូសាកាក៏ជាទីក្រុងដែលត្រូវការចំណាយច្រើនទាំងទៅលើការរស់នៅ និងការធ្វើដំណើរកម្សាន្តផងដែរ។ សម្រាប់ការជួលផ្ទះស្នាក់នៅ ១ខែ អ្នកត្រូវចំណាយដល់ទៅ 24777.73$ ឯណោះ។

ទីក្រុង អូសាកា ប្រទេសជប៉ុន

៤. ទីក្រុងតូក្យូ ប្រទេសជប៉ុន

តូក្យូ គឺជាទីក្រុងដ៏ធំ និងល្បីជាងគេនៅក្នុងប្រទេសជប៉ុន ដែលមានរសនិយមហ៊ីហា ស៊ីវីល័យ ទាន់សម័យ ថែមទាំងត្រូវចំណាយលើការរស់នៅជាប្រចាំមានតម្លៃថ្លៃជាងគេផងដែរ។ ក្នុងការជួលផ្ទះរស់នៅរយៈពេល១ខែ មនុស្សម្នាក់ត្រូវចំណាយដល់ទៅ 1063.50$ និងសម្រាប់គ្រូសារដែលមានសមាជិក ៤នាក់ត្រូវចំណាយប្រមាណជា3866.95$ ។

ទីក្រុងតូក្យូ ប្រទេសជប៉ុន

៣.ទីក្រុង Zurich ប្រទេសស្វីស

Zurich គឺជាទីក្រុងដែលជាប់ឈ្មោះថាជាក្រុងដែលមានស្តង់ដា និងគុណភាពក្នុងការរស់នៅល្អជាងគេបង្អស់ ជាពិសេសការចំណាយលើការរស់នៅក៏មានតម្លៃថ្លៃខ្លាំងផងដែរ។ សម្រាប់ការជួលផ្ទះស្នាក់នៅដែលមានបន្ទប់គ្រែ ២ ត្រូវចំណាយប្រមាណជា 3386.96$ ឯណោះ ក្នុងមួយខែៗ។

ទីក្រុង Zurich ប្រទេសស្វីស

២.ទីក្រុងហុងកុង ប្រទេសចិន

មានឈ្មោះជាទីក្រុងអ៊ូអរ និងជាប្រភពចំណូលចម្បងសម្រាប់ប្រទេសចិនទាំងមូល ទីក្រុងហុងកុង ក៏ជាទីកន្លែងដែលត្រូវការចំណាយលុយច្រើនដែរ តែនៅតែមានមនុស្សជាច្រើនជ្រើសរើសទីក្រុងនេះសម្រាប់រស់នៅ។ សម្រាប់ការជួលផ្ទះស្នាក់នៅ ដែលមានបន្ទប់គេង ៣ មួយខែៗត្រូវចំណាយប្រមាណជា 39320.14 ដុល្លាហុងកុង គឺស្មើទៅជាង 5000$ ឯណោះ។ ហើយបើចង់ទិញផ្ទះស្នាក់នៅផ្តាច់ត្រូវចំណាយដល់ទៅជាង 207,687.74 ដុល្លាហុងកុង ស្មើនឹងជាង 20000$ ក្នុង១ម៉ែត្រការ៉។

ទីក្រុងហុងកុង ប្រទេសចិន

១.ប្រទេសសិង្ហបុរី

សិង្ហបុរី គឺជាទីក្រុងដែលត្រូវគេស្គាល់ថាជាទីក្រុងស្រស់ស្អាតមានអនាម័យល្អ ថែមទាំងមានលក្ខខ័ណ្ឌក្នុងការរស់នៅ និងមានបរិយាកាសការងារល្អបំផុតផងដែរ តែត្រូវការចំណាយខ្ពស់បំផុតជាងគេនៅលើលោក។ សម្រាប់ការរស់នៅម្នាក់ឯងជាមធ្យមត្រូវចំណាយប្រមាណជា 4050$ និងបូករួមនឹងការជួលផ្ទះស្នាក់នៅវិញត្រូវចំណាយប្រមាណជា 558.80 ដុល្លាសាំងហ្គាពួរ ឬស្មើនឹងជាង 410$ បន្ថែមទៀត៕

ប្រទេសសិង្ហបុរី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]