(ភ្នំពេញ)៖ តារាសម្ដែងដែលមានរាងខ្ពស់ សង្ហា មិនចាញ់តារាបរទេសនោះ គឺលោក រតនៈ ពិសិដ្ឋ កម្លោះរូបសង្ហានេះ មិនត្រឹមជាតារាសម្ដែងនោះទេ ថែមទាំងអាច ចម្រៀង បង្ហាញម៉ូត បានយ៉ាងល្អថែមទៀតផង។ 

ក្នុងនោះផងដែរ លោក ទទួលបានការគាំទ្រខ្លាំងមែនទែន លើអាជីពរបស់ខ្លូនទាំងអស់នេះ ។ ដោយមានការគាំទ្រខ្លាំងពីសំណាក់មិត្តៗយុវវ័យនោះ រហូតដល់មានហ្វេនមួយចំនួន បាន កាត់.ត រូបលោក ជាមួយនឹង តារាផ្សេងៗទៀតផង។

ជាក់ស្ដែងកាលពីថ្មីៗនេះ លោក រតនៈ ពិសិដ្ឋ បានបង្ហោះរូបភាពជាច្រើន នៅលើបណ្ដាញសង្គមទំនាក់ទំនងហ្វេសប៊ុក ក្នុងគណនីផ្លូវការរបស់ខ្លួន ជាមួយនិងរូបភាពត្រូវបានកាត់.ត ដោយពីបណ្ដាអ្នកគាំទ្រ ផ្ញើមកកាន់លោក រតនៈ ពិសិដ្ឋ ផ្ទាល់តែម្ដង។ ក្នុងនោះមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយរូបលោក មានមុខមាត់ ដូចជាតារាថៃ លោក Dome Pakorn ខ្លាំងនឹកស្មានមិនដល់ សោះ ពេលឃើញបែបនេះ ។

យ៉ាងណាមិញក្រោយពីមានការភ្ញាក់ផ្អើល នូវរឿងមួយនេះ គេសង្កេតឃើញថាមាន តារាជាច្រើន បានចូលទៅខមមិន សរសើលោក ថា ស្អាតជាងតារាថៃ គ្រប់ៗគ្នា៕

តោះទៅទស្សនាទាំងអស់គ្នា ៖   

លោក Dome Pakorn និង លោក រតនៈ ពិសិដ្ឋ
លោក Dome Pakorn និង លោក រតនៈ ពិសិដ្ឋ
លោក Dome Pakorn និង លោក រតនៈ ពិសិដ្ឋ
លោក Dome Pakorn និង លោក រតនៈ ពិសិដ្ឋ
លោក Dome Pakorn និង លោក រតនៈ ពិសិដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រតនៈ​ ពិសិដ្ឋ