ភ្នំពេញ៖ អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង គឺជាតារាកំប្លែងល្បីឈ្មោះមួយរូប ប្រចាំស្ថានីយទូរទស្សន៍ CTN ហើយក៏មានប្រិយមិត្តជាច្រើន ប្រហែលជាបានជ្រាបហើយថា សព្វថ្ងៃនាងកំពុងចាប់ដៃសាងគ្រួសារជាថ្មី ជាមួយនឹងតារាកំប្លែងដូចគ្នា គឺលោក កៃដ ។

ជាក់ស្ដែង ជីវិតគ្រួសាររវាងតារាទាំងពីរ នាពេលបច្ចុប្បន្ន នៅតែស្អិតរមួត ផ្អែមល្ហែមនិងគ្នាមិនខុសពីមុននោះទេ ។ ម្យ៉ាងវិញទៀតចំពោះជីវភាពប្រចាំថ្ងៃរបស់ប្ដីប្រពន្ធគូនេះ ក៏កាន់តែមានភាពសម្បូរបែបខ្លាំងឡើងផងដែរ។

ក្នុងនោះ ក៏មានទស្សនិកជនមួយចំនួន ពិតជាឆ្ងល់ណាស់ថា ទើបតែធ្វើជាតារាកំប្លែងមិនបានប៉ុន្មាន ប៉ុន្តែខ្ញុង បែរជាមានការរស់នៅល្អស្រណុកសុខស្រួល លុយមិនខ្វះចាយទៅហើយ។

ថ្ងៃនេះដែរ ខ្មែរឡូត នឹងបើកបង្ហាញពីជំនួញក្នុងដៃដែល តារាកំប្លែងស្រីរូបនេះ កំពុងកាន់កាប់ក្រៅពីអាជីពជាអ្នកសិល្បៈ រួមមានដូចជា៖ 

១. ជំនួញអចលទ្រព្យ ដែលមានការសហការរួមនឹង តារាចម្រៀងលំដាប់ជួរមុខ លោក ព្រាប សុវត្ថិ។

ជំនួញអចលទ្រព្យ

២.ជាថៅកែស្រី ដែលមានទទួលរៀបចំឆាកតន្ត្រីតូចធំ អមនឹងការដេគ័ររោងគ្រប់កម្មវិធី។

ទទួលរៀបចំឆាកតន្ត្រីតូចធំ

៣.ជាថៅកែម្ហូបការ ដែលមានទទួលកម្ម៉ង់ រៀបចំអាហារគ្រប់កម្មវិធីនានា

ថៅកែម្ហូបការ ដែលមានទទួលកម្ម៉ង់ រៀបចំអាហារ

៤.ជាថៅកែស្រី ល្បីលក់សាច់ក្រក យ៉ាងពិសេស

ជាថៅកែស្រី ល្បីលក់សាច់ក្រក

៥.ជាអ្នកលក់ ផ្អក មាំ តាមបណ្ដាញសង្គម

.ជាអ្នកលក់ ផ្អក មាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង