យោងទៅតាមសារព័ត៌មានរបស់ប្រទេសចិន បានឲ្យដឹងថា ក្រុមតារាចម្រៀងរបស់តៃវ៉ាន់គឺ Dream Girls បានសម្ពោធអាល់ប៊ុមថ្មីដែលមានចំនងជើងថា Girls Talk នៅក្នុងតៃប៉ិ កាលពីថ្ងៃទី ២៣ខែធ្នូ ឆ្នាំ ២០១២។

ជាមួយនឹងភាពទាក់ទាញថ្មី និងជាកាដូពិសេសសម្រាប់ថ្ងៃ បុណ្យណូអែលនេះ ម្ចាស់ផលិកម្មរបស់ក្រុម Dream Girls បានអញ្ជើបុរសស្រាតល្វែងលើ ជាកាដូគាប់ចិត្ដសម្រាប់តារាចម្រៀងទាំង៣នេះ។ យ៉ាងណាមិញ ក្រុមនេះត្រូវបានបង្កើតឡើង កាលពីឆ្នាំ ២០១១ ដែលមានសមាជិក២នាក់ជា ក្រុមតារាម៉ូដែលរបស់តៃវ៉ាន់ និងម្នាក់ទៀតជាតារាម៉ូដែលកូរ៉េ។ សម្រាប់ក្រុមចម្រៀងថ្មីនេះ បានចាប់ផ្ដើមថតបទចម្រៀង ក៏ដូចជារូបរាងសិចស៊ីជាច្រើន ដើម្បីបង្កើនប្រជាប្រិយភាព។ តែអ្វីដែលសំខាន់នោះ គឺក្រុមនេះបានទទួលការរិះគន់ ពីសាធារណៈជនយ៉ាងចាស់ដៃ ដោយសារតែពួកគេហាក់ដូចជា ចំលងស្ទាយ ពីក្រុមតារាចម្រៀងដ៏ល្បីរបស់តៃវ៉ាន់គឺ ក្រុម S.H.E

តើប្រិយមិត្ដយល់យ៉ាងណាចំពោះកាដូ ដែលក្រុមតារាចម្រៀងនេះទទួលបាននាថ្ងៃបុណ្យណូអែលនេះ? ចុះចំពោះការចំលងស្ទាយពីក្រុម S.H.E វិញ? 

ក្រុម Dream Girls

ក្រុម  S.H.E

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]