(ភ្នំពេញ)៖ កញ្ញា សុភ័ក្រ កុសុម៉ា មិនត្រឹមជាពិធីការិនីដែលមានភាពក្រមិចក្រមើម ទាំងពាក្យសម្ដី និងកាយវិការនោះទេ  ថែមជាតារាសម្ដែងដ៏មានប្រជាប្រិយភាពទៀតផង។ បើនិយាយពីសមត្ថភាពរបស់នាង វិញមិនថា ការច្រៀង សម្ដែង ឬជា ពិធីការិនីនោះទេ កញ្ញា សុភ័ក្រ កុសុម៉ា សុទ្ធតែមានការគាំទ្រខ្លាំងមែនទែនលើរូបនាង ។

ជាក់ស្ដែង កាលពីថ្មីៗនេះកញ្ញា សុភ័ក្រ កុសុម៉ា បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយគណនីផ្លូវការរបស់នាង ថា៖«ចង់ធ្វើច្រមុះ ចាក់V កាត់មាត់បេះដូង កាត់ភ្នែក ធ្វើដើមទ្រូង ចាក់ដើមដៃជើងស្រលូន បូមខ្លាញ់ក្បាលពោះ ពត់ធ្មេញ បកស្បែក ចាក់ថ្នាំសរ តឆ្អឹងអោយខ្ពស់ នឹងចង់ចាក់ត្រគៀកអោយដូចBeyoncé តែបើធ្វើអស់ហើយ វានៅមិនស្អាតទៀតនឹងកម្មយើងហើយ វរៗចូលTVFBទៀត សៀចៃ» ។

ដោយឃើញការបង្ហោះបែបនេះទើបមានអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលខ្លាំងនៅលើបណ្ដាញសង្គមទំនាក់ទំនងមួយនេះ។ ក្នុងនោះផងដែរថា ក្នុងនោះមានទស្សនិកជនជាច្រើនបាននិយាយថា៖«ស្អាតប៉ុណ្ណឹងទៅហើយនៅចង់ធ្វើអីទៀត» នេះបើតាមការខមមិន របស់អ្នកគាំទ្ររបស់ខ្លូន ។

យ៉ាងណាមិញគេមិនទាន់ដឹងថា កញ្ញា សុភ័ក្រ កុសុម៉ា មានបំណង់ចង់ទៅកែសម្ផស្ស ឬយ៉ាងណានោះទេ ដូច្នោះមានតែចាំតាមដានទាំងអស់គ្នា៕

កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា