(ភ្នំពេញ)៖ បើគិតមកទល់នឹងពេលនេះ តារាចម្រៀង និងជាតារាសម្តែង យូឌីស្កូ បានចេញទៅព្យាបាលជំងឺ នៅប្រទេសឥណ្ឌាច្រើនខែមកហើយ ខណៈទស្សនិកជន ក្នុងស្រុកនៅតែទន្ទឹង រងចាំតាមដានដំណឹង ក៏ដូចជាស្ថានភាពជំងឺរបស់លោករហូត។ ទន្ទឹមនឹងការចេញទៅព្យាបាលនៅក្រៅប្រទេស តារាប្រុសរូបនេះ ហាក់មានសង្ឃឹមខ្ពស់ ក្នុងការត្រឡប់មកវិញ មានសុខភាពប្រក្រតី និងចូលមកវិស័យសិល្បៈធម្មតា។ ថ្មីៗនេះប្រភពច្បាស់ការណ៍មួយបានប្រាប់ថា លោក យូឌីស្កូ ជិតវិលត្រឡប់មកទឹកដី កំណើតវិញហើយ ព្រោះស្ថានភាពជំងឺរបស់លោក បានធូរស្បើយច្រើនជាមុន។

ជាការកត់សម្គាល់ តារាប្រុសទឹកមុខស្រគត់ស្រគំ លោក យូឌីស្កូ ត្រូវបានគេដឹងបាន បន្ទាប់ពីធ្លាក់ខ្លួនឈឺខ្លាំង កាលពីចុងឆ្នាំ ២០១៧ មករូបរាងកាយលោកមានភាពស្គមស្គាំង ព្រោះមិនអាចទប់ទល់បានតទៅទៀត ជាមួយនឹងការវាយប្រហារ ពីជំងឺក្រលៀន និងទឹកនោមប្រៃ។ ក្នុងនោះ គឺតម្រូវឲ្យលោក យូឌីស្កូ ធ្វើការប្តូរឈាមជាច្រើនដង ក្នុងមួយខែៗ។ យ៉ាងណាមិញ បន្ទាប់ពីធ្វើទទួលបានជំនួយសប្បុរសធម៌ពីមហាជន និងមិត្តអ្នកសិល្បៈបានសមល្មម រួមផ្សំធនធានគ្រួសារលោកនោះ បានជំរុញឲ្យទៅលោកទៅព្យាបាល នៅប្រទេសឥណ្ឌា រយៈពេលប៉ុន្មានខែចុងក្រោយនេះ។

ក្នុងនោះ ក្រោយបានទទួលការព្យាបាល ពីក្រុមគ្រូពេទ្យឥណ្ឌាជាច្រើនខែរួចមក បើយោងតាមមិត្តជិតស្និទ្ធរបស់តារាសម្តែង យូឌីស្កូ បានខ្លឹបប្រាប់ Khmer Talking ថា «តារាសម្តែងនៅរក្សាបានប្រជាប្រិយភាព លោក យូឌីស្កូ ជិតដល់ថ្ងៃវិលមកស្រុកខ្មែរវិញហើយ ខណៈស្ថានភាពនៃការព្យាបាលជំងឺខូចក្រលៀន និងទឹកនោមប្រៃរបស់លោក នៅប្រទេសឥណ្ឌា បានផលល្អ ពោលគឺបានធូរស្បើយច្រើន»។

យ៉ាងណាមិញ ជាមួយនឹងដំណឹងមួយនេះ គឺបានធ្វើឲ្យមិត្តក្នុងសិល្បៈ ដែលជាអ្នករួមអាជីពជាមួយលោក យូឌីស្កូ ជាពិសេសទស្សនិកជន មានភាពសប្បាយរីករាយយ៉ាងខ្លាំង ខណៈពួកគេម្នាក់ៗ មិនអាចធ្វើអ្វីបានក្រៅពីបួងសួងឲ្យតារាប្រុសរូបនេះ ទទួលបានជោគជ័យ ក្នុងការចេញទៅព្យាបាលនៅក្រៅនោះ៕

យូ ឌីស្កូ
យូ ឌីស្កូ
យូ ឌីស្កូ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូ ឌីស្កូ