ភ្នំពេញ៖ ជាការពិតណាស់ រូបសម្រស់របស់តារាសម្ដែងស្រីវ័យក្មេងកញ្ញា ស៊ីន យូប៊ីន ហាក់កំពុងត្រូវប៉ាន់ខ្លាំង ជាមួយការងារសិល្បៈនាពេលបច្ចុប្បន្ន ព្រោះមិនថាថតស្ពត សម្អាងការ ឬរឿងភាគតូចធំ គេតែងឃើញនាងក្រមុំរូបស្រស់នេះ បង្ហាញមុខជាញឹកញាប់។

តួយ៉ាង ចំពោះការរៀបចំ តុបតែង របស់កញ្ញាវិញ ក៏តែងតែងត្រូវបានគេកំណត់ សម្គាល់ឃើញថា នាងនិយមលេងតែស្ទីលបែបយុវវ័យ Cute Cute ជាមួយស្នាមញញឹមគួរឲ្យស្រលាញ់តែប៉ុណ្ណោះ។

យ៉ាងណាមិញ អ្វីដែលកាន់តែធ្វើឲ្យប្រិយមិត្តស្រឡាំងកាំងនោះ ស្រាប់តែមុននេះមិនប៉ុន្មានម៉ោងផង ដៃគូសម្ដែងរបស់ វៃហំាង រូបនេះក៏បានទម្លាយរូបភាព ដែលខ្លួនតុបតែងក្នុងឈុតខ្មែរបែបប្រពៃណី យ៉ាងស្រស់ស្អាត ជាមួយរូបរាងយ៉ាងល្វត់ល្វន់ គួរឲ្យគយគន់មិនចេះជិនណាយឡើយ។

នេះអាចនិយាយបានថា ស៊ីន យូប៊ីន ពិតជាសាកសមជាតារាសម្ដែងពិតប្រាកដមែន ព្រោះមិនថាតុបតែងខ្លួនសម័យបុរាណបែបណា ក៏សម្រស់កញ្ញា នៅតែស្រស់ស្អាតត្រូវចិត្ត អ្នកគាំទ្រដែរ៕

ចង់ដឹង ស៊ីន យូប៊ីន ស្អាតប្លែកយ៉ាងណាទស្សនារូបភាពខាងក្រោម៖

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន