ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ប្រាកដជាស្គាល់នូវតារាចម្រៀង និងជាតារាសម្តែងស្រីជើងចាស់អ្នកនាង ឡាយ លក្ខិណា ដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង កាលពី១០ឆ្នាំមុន ដោយសារតែរូបសម្រស់ស្រស់ស្អាតរបស់អ្នកនាង ក៏ដូចជាតាមរយៈការសម្តែងខ្សែភាពយន្ត និងខារ៉ាអូខេបទចម្រៀងជាដើម។

ជាការពិតណាស់ ក្រោយពីបាត់មុខបាត់មាត់អស់រយៈពេលជាច្រើនឆ្នាំ ពីវិស័យសិល្បៈ ពេលនេះ តារាស្រីរូបនេះ ក៏បានវិលចូលសិល្បៈជាថ្មី ថែមទាំងបានគ្រងនូវតំណែងតួអង្គសម្តែងមួយ នៅក្នុងខ្សែភាពយន្តថ្មី របស់ទូរទស្សន៍ ហង្សមាស គឺរឿង«ផ្កាថ្ម» ថែមទៀតផង។

ឡាយ លក្ខិណា

ដោយឡែក បើងាកមករូបសម្រស់របស់ ឡាយ លក្ខិណា វិញម្តង គេចាប់អារម្មណ៍ឃើញថា បើទោះបីជាកន្លងមកនាង បានដកខ្លួនចាកឆ្ងាយពីសិល្បៈក៏ពិតមែន ប៉ុន្តែតារាស្រីរូបនេះ នៅតែអាចថែរក្សាសម្រស់នៅតែស្រស់ស្អាតក្មេងខ្ចី រហូតដល់ថ្នាក់ មានតារារលកក្រោយមួយជំនាន់ គឺកញ្ញា ទឹម រដ្ឋា ក៏បានលើកសរសើរ ពីរូបសម្រស់នៅតែចាំ របស់ អ្នកនាង ឡាយ លក្ខិណា ថែមទៀតផងដែរ។

តាមរយៈរូបថតប៉ុន្មានសន្លឹកដែលកញ្ញា ទឹម រដ្ឋា បានបង្ហោះនាងបានរៀបរាប់ថា៖ «ពេលខ្ញុំនៅកូនក្មេងសម្រស់គាត់ប៉ុណ្ណឹង តែពេលខ្ញុំចាប់ផ្ដើមចាស់សម្រស់គាត់ នៅតែប៉ុណ្ណឹងដដែល សរុបទៅចាស់តែខ្ញុំ»៕

ទឹម រដ្ឋា និង ឡាយ លក្ខិណា
ទឹម រដ្ឋា និង ឡាយ លក្ខិណា
ទឹម រដ្ឋា និង ឡាយ លក្ខិណា
ទឹម រដ្ឋា និង ឡាយ លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា