បច្ចុប្បន្នមនុស្សគ្រប់វ័យមិនថាវ័យចំណាស់ វ័យកណ្តាល ឬយុវវ័យទេសុទ្ធតែនិយមទទួលទានកាហ្វេសឹងតែគ្រប់ពេល ដែលកាលពីមុនមានតែមនុស្សវ័យចំណាស់ ឬអ្នកធ្វើការតែប៉ុណ្ណោះដែលចូលចិត្តទទួលទាន។ នៅក្នុងនោះផងដែរ ដោយសារតែមានមនុស្សជាច្រើនចូលចិត្តទទួលទានកាហ្វេ មានការសិក្សា និងកត់ត្រាស្រាវជ្រាវរបស់អ្នកជំនាញខាងភាសារាងកាយពីររូប បានរកឃើញថា សូម្បីតែចំណង់ចំណូលចិត្តក្នុងការទទួលទានកាហ្វេជាប្រចាំថ្ងៃក៏អាចបញ្ជាក់ពីអត្តចរិត និងបុគ្គលិកលក្ខណៈរបស់មនុស្សយើងបានផងដែរ។

ដូច្នេះមកតាមដាន អត្តចរិតរបស់មនុស្សម្នាក់ៗទៅតាមប្រភេទកាហ្វេដែលចូលចិត្តទទួលទានដូចខាងក្រោម៖

កាហ្វេ

១. កាហ្វេ Espresso

សម្រាប់អ្នកដែលចូលចិត្តកាហ្វេ Espresso ដែលមានរសជាតិល្វីង និងចាស់ខ្លាំង មួយប្រភេទនេះ មានលក្ខណៈសម្បត្តិជាមនុស្សដែលមានភាពដឹកនាំនៅក្នុងខ្លួន មានបទពិសោធន៍ជីវិតច្រើន ជាពិសេសគឺជាមនុស្សដែលចាស់ទុំ ចាស់ចិត្តចាស់គំនិត ពូកែប្រឹងប្រែងធ្វើការ និងដឹងពីអ្វីដែលគួរធ្វើ ឬចង់បានទៅតាមកាលៈទេសៈ ។ តែមានគុណវិបត្តិម្យ៉ាង គឺគេជាមនុស្សដែលធ្វើការប្រើអារម្មណ៍បន្តិច។

កាហ្វេ Espresso

២.កាហ្វេខ្មៅ ឬ Americano

អ្នកដែលចូលចិត្តទទួលទានកាហ្វេខ្មៅសុទ្ធ មិនដាក់ស្ករ ទឹកដោះគោ និងគ្រីម ឬអ្វីៗបន្ថែមនោះគឺជាមនុស្សដែលម៉ឺងម៉ាត់ ម៉ត់ចត់ ប្រយ័ត្នប្រយែងខ្ពស់ ហើយស្មោះត្រង់ និយាយត្រង់ទៅត្រង់មកដោយមិនសូវជាចេះប្រើពាក្យផ្អែមប៉ុន្មានទេ។ ក្រៅពីនេះគេគឺជាមនុស្សដែលស្ងប់ស្ងៀម ចូលចិត្តប្រើជីវិតសាមញ្ញធម្មតាៗ មិនចូលចិត្តដ្រាម៉ា ជាពិសេសពូកែរកលុយ និងជាមនុស្សដែលពូកែធ្វើការមានវិជ្ជាជីវៈច្បាស់លាស់ប្រកបដោយភាពជោគជ័យផងដែរ។

កាហ្វេខ្មៅ ឬ Americano

៣. កាហ្វេឡាតេ (Latte)

អ្នកដែលមានចំណង់ចំណូលចិត្តទទួលទានកាហ្វេឡាតេ គឺជាមនុស្សដែលចូលចិត្តចំណាយពេលគិតរឿងនៅក្នុងជីវិតច្រើន តែនៅពេលដែលចង់ធ្វើការសម្រេចចិត្តអ្វីមួយបែរជាមានភាពស្ទាក់ស្ទើរទៅវិញ។ ជាពិសេសគេជាមនុស្សដែលពូកែខ្លាចចិត្តអ្នកដទៃ និងធ្វើអ្វីៗដើម្បីសម្របតាមមនុស្សជុំវិញខ្លួនគ្រប់បែបយ៉ាង ដែលពេលខ្លះការសម្រេចចិត្តរបស់គេបែរជាដើម្បីផ្គាប់ចិត្ត ឬធ្វើតាមបង្គាប់អ្នកដទៃទៅវិញ។ តែដោយសារតែគេជាមនុស្សដែលពូកែសម្របតាមបែបនេះហើយ ចំនុចល្អគឺគេជាមនុស្សដែលពូកែអត់ធ្មត់ ប្រឹងប្រែង និងអាចថែរក្សាមិត្តភាព ឬចំណងស្នេហ៍បានល្អផងដែរ។

កាហ្វេឡាតេ (Latte)

៤.កាហ្វេកាពូជីណូ (Cappuccino)

អ្នកដែលចូលចិត្តទទួលទាន កាហ្វេកាពូជីណូ ដែលផ្សំពីចំណាយ និងពពុះទឹកដោះគោមួយប្រភេទនេះ គឺជាមនុស្សដែលពូកែយកចិត្ត ពូកែមើលថែ និងជាមនុស្សដែលពោរពេញទៅដោយក្តីស្រលាញ់។ ជាពិសេសគេគឺជាមនុស្សដែលមានភាពច្នៃប្រឌិតខ្ពស់ គួរឱ្យស្រលាញ់ មានភាពកក់ក្តៅ ស្មោះត្រង់ ថែមទាំងជាមិត្តដ៏ល្អ ដែលមានអ្នកស្រលាញ់ ចូលចិត្តរាប់អានច្រើនផងដែរ។

កាហ្វេកាពូជីណូ (Cappuccino)

៥. កាហ្វេម៉ូកា (Mocha)

កាហ្វេម៉ូកាមួយប្រភេទនេះ សំដៅទៅលើមនុស្សដែលចូលចិត្តប្រើសម្តីផ្អែម សម្តែងការយកចិត្តទុកដាក់ អាណិតអាសូរ និងជាមនុស្សដែលពូកែយកចិត្តអ្នកដទៃផងដែរ ។ បន្ថែមពីនេះ គេជាប្រភេទមនុស្សរ៉ូមែនទិច អណ្តែតអណ្តូង បានសម្តី (ញ៉ែ) និងពូកែលួងលោមឱ្យគ្រប់គ្នាស្លាប់ចិត្តណាស់។ ប៉ុន្តែសម្រាប់ទំនាក់ទំនងស្នេហារបស់គេវិញ ដោយសារតែគេជាមនុស្សដែលពូកែសម្តី និងល្អចំពោះមនុស្សស្ទើរតែគ្រប់គ្នាពេក គេបែរជាក្លាយទៅជាមនុស្សដែលមើលទៅមិនសូវជាគួរឱ្យទុកចិត្ត ឬមានជឿជាក់ទៅវិញ។

កាហ្វេម៉ូកា (Mocha)

៦. កាហ្វេ Frappucinno ឬ Frozen Cappuccino

អ្នកដែលចូលចិត្តទទួលទានកាហ្វេមួយប្រភេទនេះជាមនុស្សដែលទាន់សម័យ ពេញនិយម ចូលចិត្តរបស់ថ្មីៗ និងមិនចូលចិត្តរបស់ចាស់ៗ ឬមានភាពដដែលៗនោះទេ។ ក្រៅពីនេះគេជាមនុស្សដែលក្លាហាន រួសរាយ ចូលចំណោមគេចុះ ដែលជាហេតុធ្វើឱ្យគេជាមនុស្សដែលស្គាល់គេច្រើន និងពូកែរាប់អានអ្នកដទៃផងដែរ។ បន្ថែមពីនេះ គេជាមនុស្សដែលចូលចិត្តរបស់ប្លែកៗ រំភើប ដែលមានលក្ខណៈដូចជាការភ្នាល់គ្នា ឬការធ្វើដំណើរផ្សងព្រេងអ្វីមួយជាដើម។

កាហ្វេ Frappucinno ឬ Frozen Cappuccino

៧.កាហ្វេលាយទឹកសណ្តែក (The Decaf Soy Milk)

អ្នកដែលចូលចិត្តទទួលទានកាហ្វេលាយទឹកដោះគោ ឬទឹកសណ្តែក គឺជាមនុស្សដែលត្រឹមត្រូវខ្លាំងពេក មិនហ៊ានសាកល្បងរបស់ថ្មីៗ មិនសូវជាក្លាហានប៉ុន្មាន ដែលជាហេតុធ្វើឱ្យជីវិតផ្ទាល់ខ្លួនរបស់គេមានតែរឿងដដែលៗ និងមិនសូវមើលឃើញពិភពលោកមនុស្សខាងក្រៅបានឆ្ងាយ និងច្បាស់ល្អដូចអ្នកដទៃ៕

កាហ្វេលាយទឹកសណ្តែក (The Decaf Soy Milk)

ចុះអ្នកវិញចូលចិត្តកាហ្វេប្រភេទអ្វីដែរ?  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]