ភ្នំពេញ៖ អតីតតារាចម្រៀង កញ្ញា ពៅ បញ្ញាពេជ្រ បានលាចាកឆ្ងាយពីវិស័យសិល្បៈចម្រៀងរបស់ខ្លួន បន្ទាប់ពីតារាស្រីរូបនេះ បានធ្លាក់ខ្លួនពិការ ដោយសារតែខ្មាន់កាំភ្លើង បានធ្វើការវាយប្រហារ ទៅលើរូបនាងកាលពីជាង១០ឆ្នាំមុន ដែលបណ្ដាលឲ្យនាងស្ទើរតែបាត់បង់ជីវិត ថែមទៀតផង។

តែទោះជាយ៉ាងណា តារាចម្រៀងស្រីសម្លេងផ្អែម កញ្ញា ពៅ បញ្ញាពេជ្រ បានបង្ហាញវត្តមានជាថ្មី តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីចុងឆ្នាំ២០១៣ ដោយក្នុងនោះនាង នៅតែមានការគាំទ្រ ពីសំណាក់មហាជន។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាចម្រៀង កញ្ញា ពៅ បញ្ញាពេជ្រ បានធ្វើដំណើរកម្សាន្ត នៅក្នុងផ្សារទំនើបមួយ ដោយក្នុងនោះយើងសង្កេតឃើញថា មានវត្តមានមហាជនចាស់ក្មេងជាច្រើន បានចូលមកសុំរូបនាងថតរូបជាមួយ ដោយបានបង្ហាញពីការស្រលាញ់ និងចូលចិត្ត ដល់រូបនាង ដែលធ្វើឲ្យតារាស្រីរូបនេះ រំភើបចិត្ត ជាខ្លាំងផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖ 

គ្រួសារ ពៅ បញ្ញាពេជ្រ
ពៅ បញ្ញាពេជ្រ​ និងអ្នកគាំទ្រ
ពៅ បញ្ញាពេជ្រ​ និងអ្នកគាំទ្រ
ពៅ បញ្ញាពេជ្រ​ និងអ្នកគាំទ្រ
ពៅ បញ្ញាពេជ្រ​ និងអ្នកគាំទ្រ
ពៅ បញ្ញាពេជ្រ​ និងអ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពៅ បញ្ញាពេជ្រ