ភ្នំពេញ៖ ក្រោយពីតារាហ្វេសប៊ុកលោកPeypey Dy បានប្រកាសចំណងដៃស្នេហាជាមួយនារីម្នាក់នៅក្នុងបណ្តាញសង្គម កាលពីប៉ុន្មានខែមុនរួចមក ឃើញថាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរឿងនេះក៏មានការស៊ែរតៗគ្នាពេញបណ្តាញសង្គម។

ក៏ប៉ុន្តែរឿងមួយនេះ បានធ្វើឲ្យមហាជនខ្លះបានរំភើបចិត្ត តែអ្នកខ្លះទៀតនៅតែមិនជ្រាបច្បាស់ថានេះជារឿងពិតនោះទេ ព្រោះពួកគេគិតថាគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះ។ ខណៈពេលនេះដែរ ឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ តារារូបនេះ មិនសូវបង្ហាញភាពផ្អែមល្ហែមនឹងគ្នាប៉ុន្មាននោះទេ។

តែបើរាល់ពេល ដែលគូស្នេហ៍មួយគូនេះ ផ្អែមល្ហែមនឹងគ្នាម្តងៗ ធ្វើឲ្យមហាជនជាច្រើនសឹងលើសជាស្ករ ដូចជាវីដេអូកាលពីយប់មិញនេះដែរ ពួកគេបានUpdate Story នៅក្នុងគណនីអ៊ីនស្តារក្រាមរបស់ខ្លួនយ៉ាងដូច្នោះ។ ដោយក្នុងនោះពួកគេបានថើបមាត់គ្នា យ៉ាងផ្អែមល្ហែម នៅក្នុងក្លឹបរាំលេងកម្សាន្តមួយកន្លែង ខណៈដែលមិនធ្លាប់បានបង្ហាញពីមុនមក។

ស្របពេលជាមួយគ្នានេះ អ្នកគាំទ្រជាច្រើននាំគ្នា បើកភ្នែកធំៗ ក្រោយពីបានឃើញដូច្នោះ ព្រោះថានេះជាលើកទីមួយហើយ ដែលតារាហ្វេសប៊ុកដ៏ល្បីឈ្មោះរូបនេះ បានបង្ហាញភាពផ្អែមល្ហែម ជាមួយគូស្នេហ៍បែបនេះ មិនត្រឹមតែប៉ុណ្ណោះក៏មានអ្នកជូនពរឲ្យពួកគេស្រលាញ់គ្នាបានយូរ និងរង់ចាំថ្ងៃពិសេសផងដែរ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Peypey Dy
Peypey Dy
Peypey Dy និងគូស្នេហ៍
Peypey Dy និងគូស្នេហ៍
Peypey Dy និងគូស្នេហ៍
Peypey Dy និងគូស្នេហ៍
Peypey Dy និងគូស្នេហ៍
Peypey Dy និងគូស្នេហ៍
Peypey Dy និងគូស្នេហ៍
Peypey Dy និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Peypey Dy