អង្គការណាសា៖ បេក្ខភាពប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្ររបស់អង្គការណាសា បានបង្ហាញជម្រកដែលបោះពុម្ពដោយប្រព័ន្ធ 3D ដែលពួកគេជឿថាអាចប្រើសម្រាប់វាតទីលើភពក្រហម ក្នុងប៉ុន្មានទសវត្សរ៍ឆាប់ៗខាងមុខ។ 

ជម្រកបោះពុម្ពដោយប្រព័ន្ធ 3D សម្រាប់រស់នៅលើភពអង្គារ

ការប្រកួតនេះមិនត្រឹមតែពិនិត្យលើការឌីហ្សាញម៉ូតផ្ទះប៉ុណ្ណោះទេ ថែមទាំងកំណត់ឱ្យមានកម្រាស់ កម្តៅ និងសម្ពាធត្រឹមត្រូវ ដើម្បីធន់នឹងបរិយាកាសអាក្រក់ខ្លាំងលើភពអង្គារទៀតផង។

ក្នុងចំណោមក្រុមទាំង ១៨ មកពីជុំវិញពិភពលោកដែលចូលរួមការប្រកួតនេះ មានតែ ៥ ក្រុមប៉ុណ្ណោះជាប់ទៅវគ្គបន្ទាប់ ហើយពួកគេមានភារកិច្ចបង្កើតម៉ូតផ្ទះគម្រូទំហំ ១/៣ នៃផ្ទះពិតប្រាកដបោះពុម្ពដោយប្រព័ន្ធ 3D ដែលជាការរចនាចុងក្រោយ។ 

ជម្រកបោះពុម្ពដោយប្រព័ន្ធ 3D សម្រាប់រស់នៅលើភពអង្គារ

រង្វាន់ជ័យលាភីមានទឹកប្រាក់ដល់ទៅ ២ លានដុល្លារ ដោយម៉ូតផ្ទះចុងក្រោយបង្អស់នឹងត្រូវធ្វើចប់សព្វគ្រប់ត្រឹមរដូវស្លឹកឈើលាស់ ២០១៩។

អង្គការណាសាបានសហការណ៍ជាមួយសាកលវិទ្យាល័យ Bradley University of Peoria ដើម្បីចម្រាញ់ក្រុមកំពូលៗទាំង៥ ឱ្យបន្តដំណើរទៅវគ្គបន្ទាប់នៃ ការប្រកួតឌីហ្សាញជម្រកបោះពុម្ពដោយ 3D ប្រចាំសតវត្សរ៍ ដោយក្រុមទាំងអស់ទទួលបានរង្វាន់សរុប ១ សែនដុល្លារ។  

ជម្រកបោះពុម្ពដោយប្រព័ន្ធ 3D សម្រាប់រស់នៅលើភពអង្គារ

ក្រុមប្រឹក្សាឯកទេសមកពីអង្គការណាសា ជាអ្នកដាក់ពិន្ទុលើផ្ទះតំណាងបែបឌីជីថល លើភពអង្គារនាពេលអនាគតទាំងនេះ ដែលសង់ដោយឧបករណ៍ជំនាញដើរដោយកម្មវិធីកុំព្យូទ័រ ហើយចៅក្រមបានវាយតម្លៃទៅលើភាពគ្រប់ជ្រុងជ្រោយនៃប្លង់ ក៏ដូចជាភាពងាយស្រួលនៃម៉ូតដែលអាចសង់លើផ្ទៃដីភពអង្គារផងដែរ។

ក្រុមទាំង ៥ ដែលជាប់ទៅវគ្គបន្ទាប់គឺ ១. Zopherus of Rogers មកពីរដ្ឋអាខាន់សាស់ ទទួលបាន ២០,៩៥៧.៩៥ ដុល្លារ។ ២. AI SpaceFactory មកពីញូវយ៉ក ទទួលបាន ២០,៩៥៧.២៤ ដុល្លារ។ ៣. Kahn-Yates of Jackson មកពីរដ្ឋមីស៊ីស៊ីពី ទទួលបាន ២០,៦២២.៧៤ ដុល្លារ។ ៤. SEArch+/Apis Cor មកពីញូវយ៉ក ទទួលបាន ១៩,៥៨០.៩៧ ដុល្លារ។ ៥. Northwestern University of Evanston មកពីរដ្ឋអ៊ីលៀន័រ ទទួលបាន ១៧,៨៨១.១០ ដុល្លារ។     

ជម្រកបោះពុម្ពដោយប្រព័ន្ធ 3D សម្រាប់រស់នៅលើភពអង្គារ

លោក Monsi Roman អ្នកគ្រប់គ្រងកម្មវិធីប្រកួតបានឱ្យដឹងថា “យើងមានក្តីរំភើបដែលឃើញភាពជោគជ័យនៃក្រុមចម្រុះទាំងនេះ ដែលចូលរួមប្រកួតដោយមានស្តាយល៍ប្លែករៀងៗខ្លួន។ ពួកគេមិនមែនរចនាសំណង់ធម្មតាទេ គឺរចនាសំណង់ជម្រកដែលអាចឱ្យអ្នករុករកក្នុងលំហរបស់យើង អាចរស់នៅនិងធ្វើការលើភពផ្សេងបាន។

លោកបានបន្ថែមថា “យើងពិតជារំភើបក្នុងការឃើញការឌីហ្សាញរបស់ពួកគេ នឹងលេចចេញជារូបរាងពិតប្រាកដ ខណៈការប្រកួតកំពុងដំណើរការទៅមុខ។” 

ជម្រកបោះពុម្ពដោយប្រព័ន្ធ 3D សម្រាប់រស់នៅលើភពអង្គារ

សូមបញ្ជាក់ថា ការប្រកួតឌីហ្សាញជម្រកបោះពុម្ពដោយ 3D ប្រចាំសតវត្សរ៍ មានគោលដៅពង្រីកការវិវឌ្ឍន៍នៃជម្រកដ៏មានចិរភាព ដែលថ្ងៃណាមួយនឹងត្រូវបោះទីតាំងលើភពព្រះចន្ទ ឬ ភពអង្គារ៕

ជម្រកបោះពុម្ពដោយប្រព័ន្ធ 3D សម្រាប់រស់នៅលើភពអង្គារ

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]