ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាបានជ្រាបខ្លះៗហើយថា នាមួយរយៈចុងក្រោយនេះ តារាល្បីៗទាំងស្រីទាំងប្រុស បានងាកមកចាប់មុខជំនួញអចលនទ្រព្យវិញ បន្ទាប់ពីបានឃើញកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ទទួលបានជោគជ័យខ្លាំងក្នុងវិស័យមួយនេះផងដែរ។

យ៉ាងណាមិញ នៅក្នុងចំណោមតារាល្បីៗទាំងនោះដែរ ក៏មានពិធីករ និងជាតារាសម្ដែងរូបសង្ហា លោក ប៉ែន ចំរ៉ុង បានងាកមកចាប់ក្ដោប មុខជំនូញដីធ្លីមួយនេះដែរ ដោយតារាប្រុសរូបនេះ បានចំណាយថវិកាបោះទុនក្នុងវិស័យអចលនទ្រព្យនេះ មិនតិចម៉ឺនដុល្លារនោះទេ។

ជាមួយនឹងការបើកមុខជំនួញថ្មី របស់លោក ប៉ែន ចំរ៉ុង នេះដែរ ក៏បានធ្វើឲ្យមហាជនជាច្រើន សរសើរតារាប្រុសរូបនេះ ដែលមានលទ្ធភាពបង្កើតមុខជំនួញធំ ដោយជាការពុះដីលក់ជាច្រើនកន្លែងផងដែរ៕ 

ប៉ែន ចំរ៉ុង
ប៉ែន ចំរ៉ុង
ប៉ែន ចំរ៉ុង
ប៉ែន ចំរ៉ុង
ប៉ែន ចំរ៉ុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង