ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាអតីតតារាសម្ដែងស៊ិចស៊ីកញ្ញា បេននី យ៉ាំង ហាក់ដូចជាមានភាពសកម្មខ្លាំងក្នុងសង្គម ដោយចំណាយពេលព្រមទាំងថវិកាផ្ទាល់ខ្លួន ដើម្បីជួយកុមារ ពិការ ក្រីក្រខ្វះជំនួយជាដើម។

តួយ៉ាង កាលពីថ្មីៗនេះ ក៏មានព័ត៌មានជាច្រើនបានផ្សាយពី ក្មេងប្រុសម្នាក់ត្រូវបានឡានកិន ដាច់ជើងអស់មួយជំហៀង ដោយតម្រូវឲ្យប្អូនចាំបាច់ត្រូវធ្វើការវះកាត់ជាច្រើនលើកច្រើនដង ហូតដល់ថ្នាក់គ្រួសារអស់លទ្ធភាពក្នុងការចំណាយថ្លៃព្យាបាល។

ដោយមានក្ដីអាណិតអាសូរខ្លាំងចំពោះក្មេងប្រុសរូបនោះ កញ្ញារូបស្រស់ បេននី យ៉ាំង ក៏ចិត្តលើកដៃសុំជំនួយ ពីសប្បុរសជននានា ដើម្បីរកថវិការបន្ថែមជួយកុមារដែលពិការជើងព្រោះឡានកិននោះតែម្ដង។

ទង្វើនេះបានបង្ហាញពីសន្ដានចិត្តមនុស្សធម៌ដ៏ធំធេងរបស់កញ្ញា ហើយនាងក៏សង្ឃឹមថាសប្បុរជនទាំងអស់ នឹងបន្តការជួយក្មេងប្រុសកម្សត់រូបនេះ ឲ្យរួចផុតពីគ្រោះថ្នាក់លើកនេះផងដែរ៕

កុមារដែលពិការជើងព្រោះឡានកិន
កុមារដែលពិការជើងព្រោះឡានកិន
កុមារដែលពិការជើងព្រោះឡានកិន
សាររបស់ បេននី យ៉ាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង