ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀង និងសម្ដែង កញ្ញា រតនៈ ពិសី បានធ្វើឲ្យមហាជនគ្រប់គ្នា មានការភ្ងាក់ផ្អើលជាខ្លាំង ខណៈពេលតារាស្រីរូបនេះ បានបង្ហាញនូវជំងឺរបស់ខ្លួនមួយ ដែលបានកើតឡើងអស់រយៈជាយូរឆ្នាំមកហើយដែរ។

ជាក់ស្ដែង បើយោងទៅតាមការបង្ហោះសារ អមជាមួយនឹងរួបភាពប៉ុន្មានសន្លឺករបស់ តារាចម្រៀងនិយមស្លៀកស៊ិចស៊ី កញ្ញា រតនៈ ពិសី បានសរសេររៀបរាប់ថា «លើលោកនេះគ្មានអ្នកណាចង់ឈឺទេ ... ឆ្អឹងខ្នងខ្ញុំ..គេចង់យកទៅវិញទាំងនៅក្មេង»។

ដោយនៅក្នុងនោះដែរ ក៏មានបណ្ដាអ្នកនិយមលេងបណ្ដាញសង្គមជាច្រើន បានចោទសួររូបនាងថា «កើតអ្វីបង?» ជាមួយគ្នានោះដែរ តារាស្រីរូបនេះ ក៏បានឆ្លើយតបទៅវិញថា «ខ្ញុំឈឺគីសឆ្អឹងខ្នង»។

យ៉ាងណាមិញ បន្ទាប់ពីបានជ្រាបថា តារាស្រីរូបនេះមានជំងឺយ៉ាងដូច្នេះ ទស្សនិកជនជាច្រើនក៏បានសម្ដែងក្ដីអាណិតអាសូរ និងជាពិសេសបានជូនពរឲ្យរូបនាង ឆាប់ជៀសផុតពីជំងឺមួយនេះផងដែរ៕ 

រតនៈ ពិសី
រតនៈ ពិសី
សារ រតនៈ ពិសី
សារ រតនៈ ពិសី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រតនៈ ពិសី