ភ្នំពេញ៖ កាលពីថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅ ក្នុងកម្មវិធីដ៏កំពុងពេញនិយម មានឈ្មោះថា Tik Tok ដោយមានប្រទេសជិតខាងដូចជាថៃ និង វៀតណាម នាំគ្នា Cover តាមបទចម្រៀង របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងកញ្ញា ឱក សុគន្ធកញ្ញា មានចំណងជើងថា «អរគុណដែលឲ្យខ្ចីលុយ» ភ្លូកទឹកភ្លូកដីរាប់សែននាក់។

យ៉ាងណាមិញ បទចម្រៀងមួយបទនេះ បានចេញលក់នៅលើទីផ្សារយូរណាស់មកហើយ ហើយក៏ទទួលបានការគាំទ្រខ្លាំងនៅពេលដែលចេញលក់ផងដែរ ក៏ប៉ុន្តែស្រាប់តែពេលនេះ បទចម្រៀង «អរគុណដែលឲ្យខ្ចីលុយ» នេះ បានកក្រើកឡើងម្តងទៀត ហើយថែមទាំងល្បីដល់ប្រទេសជិតខាងថែមទៀតផង។

គួររម្លឹកផងដែរថា បទចម្រៀងខ្មែរមួយបទនេះ គឺជាបទខ្មែរទី២ហើយបន្ទាប់ពីបទ «មាន់ស្រែ» ដែលល្បីដល់ប្រទេសជិតខាង មានអ្នកCoverតាមរាប់សែននាក់។ ទោះជាយ៉ាងណាក្តី ទាំងនេះគឺជារឿងមួយដែលរំភើបខ្លាំងមែនទែន ដែលបទចម្រៀងខ្មែរអាចទាញចិត្ត អ្នកគាំទ្រប្រទេសជិតខាងឲ្យចូលចិត្ត និងCoverតាមយ៉ាងច្រើនបែបនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

បទ «អរគុណដែលឲ្យខ្ចីលុយ» ក្នុង Tik Tok
អ្នកគាំទ្រថៃ
អ្នកគាំទ្រវៀតណាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា