ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ ឃើញថាតារាវ័យក្មេងជាច្រើនដួងកំពុងលេចមុខប្រជែងយកប្រជាប្រិយភាព ពីអ្នកគាំទ្រ មិនចាញ់តារារៀមច្បង មិនត្រឹមតែប៉ុណ្ណោះ តារាវ័យក្មេងទាំងនោះ ក៏បានឆក់យកបេះដូងអ្នកគាំទ្រជាច្រើន ក្រោយបានដឹងពីសមត្ថភាពសម្តែងយ៉ាងល្អរបស់ពួកគេ។

ជាក់ស្តែង តារាវ័យក្មេងប៉ុន្មានដួង ដែលកំពុងឆក់យកបេះដូងពីអ្នកគាំទ្រនោះ បានប៉ះគ្នាជាលើកដំបូង នៅក្នុងនោះដែរ មានដូចជាជី ឈីងលីន ប្អូនស្រីជូលី ប្អូនប្រុសម៉ក់ ឈុនលី ប្អូនប្រុសរីកគី ដាវណ្ណ ប្អួនស្រីដាវណ្ណ ជេន្នី និងប្អូនស្រីអាង សុជាតា បានថតរូបរួមគ្នាជាលើកដំបូង ដោយម្នាក់ៗសុទ្ធតែមានសម្រស់ស្អាតៗ បូករួមនឹងទេពកោសល្យយ៉ាងខ្លាំងពូកែនៅក្នុងការសម្តែង។

បន្ទាប់ពីឃើញរូបភាព ជាមួយនឹងការតែងខ្លួន របស់តារាប៉ុន្មានដួងខាងលើនេះ សម្រស់របស់ពួកគេ ពិតមិនចាញ់គ្នាប៉ុន្មាននោះទេ ទោះបីជាតារាទាំងនេះមានវ័យក្រោយ១៨ឆ្នាំក្តី។ ស្របពេលជាមួយគ្នានេះដែរ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើនបានសរសើរពីពួកគេគ្រប់គ្នា ព្រោះមិនថាសមត្ថភាពល្អ សម្រស់ស្អាតនោះទេ ពួកគឺក៏បានរកប្រាក់ចូលផ្ទះតាំងពីក្មេងតែម្តង៕

ប្រភពរូបភាព៖ Mrr Ping Media

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

តារាវ័យក្មេងជាច្រើនប៉ះគ្នាជាលើកដំបូង
តារាវ័យក្មេងជាច្រើនប៉ះគ្នាជាលើកដំបូង
តារាវ័យក្មេងជាច្រើនប៉ះគ្នាជាលើកដំបូង
តារាវ័យក្មេងជាច្រើនប៉ះគ្នាជាលើកដំបូង
តារាវ័យក្មេងជាច្រើនប៉ះគ្នាជាលើកដំបូង
តារាវ័យក្មេងជាច្រើនប៉ះគ្នាជាលើកដំបូង
តារាវ័យក្មេងជាច្រើនប៉ះគ្នាជាលើកដំបូង
ម៉ក់ ឈុនលី
អាង សុជាតា
ជី ឈីងលីន
ដាវណ្ណ ជេន្នី
រីកគី ដាវណ្ណ
ម៉ក់ ឈុនលី
ប្អូនស្រីជូលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជី ឈិងលីន