(ភ្នំពេញ)៖ ដើម្បីឲ្យទំនាក់ទំនងកាន់តែមានភាពសិ្នទ្ធស្នាល និងជិតស្និទ្ធ តារាចម្រៀង នីរ័ត្ន បានហោះទៅដល់ប្រទេសអូស្រ្ដាលី ដើម្បីដើរកម្សាន្ត ក៏ដូចជាលំហែកាយ ជាមួយនឹងសាច់ញាតិខាងគូដណ្ដឹង ដោយការចាកចេញទៅលើកនេះ មានរយៈពេលខ្លី មិនមែនវេចបង្វិច ទៅរស់នៅទីនោះតែម្ដង នោះឡើយ។

ជាការពិត កាលពីថ្មីៗនេះ មានលេចលឺពាក្យចចាមអារ៉ាមថា ម្ចាស់បទ«វល់វល់» នីរ័ត្ន ត្រៀមចេញទៅរស់នៅជាមួយបុរសអនិកជន ដែលជាអនាគតស្វាមី ដោយនាងនឹងបោះបង់ចោលការងារសិល្បៈ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ពោលគឺក្រោយពេលដែលនាងរៀបការរួច ប៉ុន្តែត្រូវបានសាមីខ្លួន ចេញមុខបដិសេធ។ ជាមួយនឹងការរស់នៅប្រទេសអូស្រ្ដាលី នាពេលនេះដែរ នីរ័ត្ន បានបញ្ជាក់ថា នាងគ្រាន់តែទៅលេងរយៈពេល៣ខែតែប៉ុណ្ណោះ ដោយនៅខែតុលា នាងនឹងត្រឡប់មកជួបអ្នកគាំទ្រ នៅឯប្រទេសកម្ពុជាវិញ ហើយក៏បន្តការងារសិល្បៈ និងបម្រើអារម្មណ៍ទស្សនិកជនដូចមុនវិញដដែល ផងដែរ ពោលគឺ នាងមិនទាន់ឈបពីការងារសិល្បៈនៅឡើយទេ។

កញ្ញា នីរ័ត្ន បានបញ្ជាក់ថា «មិនបាច់ឆ្ងល់ទេចាស ខ្ញុំមិនទាន់ឈប់ពីសិល្បៈទេ គឺខ្ញុំនៅតែបន្ដ មួយរយៈនេះខ្ញុំគ្រាន់មកលំហែជាមួយក្រុមគ្រួសារខាងគូដណ្ដឹងខ្ញុំមួយរយៈពេលខ្លីទេ អរគុណដែលតែងស្រឡាញ់គាំទ្រនីរត្ន័រហូតមក»។

ទន្ទឹមនឹងនេះផងដែរ គេសម្គាល់ឃើញថា ក្រោយទៅដល់ ជាន់ទឹកដីអូស្រ្ដាលី កញ្ញា នីរ័ត្ន ហាក់មានភាពរីករាយនឹងជីវិតនៅទីនោះខ្លាំងណាស់ ជាពិសេសមានពេលដ៏ផ្អែមល្ហែមដើរកម្សាន្តជាមួយគូដណ្ដឹង រួមជាមួយនឹងសាច់ញាតិថ្លៃ ធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍រីករាយជំនួស៕

និរ័ត្ន
និរ័ត្ន
និរ័ត្ន
និរ័ត្ន និង គូដណ្តឹង

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]