ភ្នំពេញ៖ ក្រោយពីបានសិក្សា និងយល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំ ពេលនេះក៏បានបែកធ្លាយថា ក្មួយប្រុសរបស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ គឺឆៃ ដាពិសិដ្ឋ ជាមួយនឹងអតីតតារាសម្តែង ដ៏មានប្រជាប្រិយភាពកញ្ញាសាត រស្មី នឹង ក្លាយទៅជាគូស្វាមីភរិយា ឆាប់ៗនេះ។

តែទោះជាយ៉ាងណាក្តី ក៏ខាងគ្រួសារក៏ដូចជាសាមីខ្លួនមិនទាន់បង្ហើបថ្ងៃពិសេសនៅឡើយនោះទេ ដូច្នោះហើយទើបធ្វើឲ្យអ្នកគាំទ្រអន្ទះសារចង់ដឹង។ យ៉ាងណាមិញ ចាប់តាំងពីតារាទាំងពីរដួងនេះ បានចាប់ដៃគ្នាជាគូដណ្តឹង ពួកគេមិនសូវបង្ហោះរូបភាពផ្អែមល្អែមនោះទេ តែបើបង្ហោះមានតែការបាំងមុខគ្នាប៉ុណ្ណោះ។

តែកាលពីម្សិលមិញនេះ អ្នកទាំងពីរបានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើល ក្រោយឃើញរូបភាពប៉ុន្មានសន្លឹក នៅក្នុងទីតាំងបោះឆ្នោត ដោយគូដណ្តឹងមួយគូនេះ បានដាច់ចិត្តបណ្តើរគ្នាជាសាធារណៈ។

យ៉ាងណាមិញ នេះជាលើកទីមួយហើយដែលឃើញឆៃ ដាពិសិដ្ឋ បានបណ្តើរសាត រស្មីជាសាធារណៈបែបនេះ បន្ទាប់ពីមិនបង្ហាញមុខគ្នាជាច្រើនឆ្នាំ៕

សូមទស្សនារូបភាពខាងក្រោម 

ឆៃ ដាពិសិដ្ឋ
ឆៃ ដាពិសិដ្ឋ
សាត រស្មី
សាត រស្មី និងគូដណ្តឹង
សាត រស្មី និងគូដណ្តឹង
សាត រស្មី និងគូដណ្តឹង
សាត រស្មី និងគូដណ្តឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាត រស្មី