ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាកំប្លែងល្បីឈ្មោះលំដាប់ជួរមុខនាយ ពាក់មី ទើបតែប្រកាសក្ដែងៗឲ្យមហាជនបានជ្រាប ពីរឿងដែលគណនីហ្វេសប៊ុកលោក ត្រូវបានជនមិនស្គាល់មុនលួចយកប្រើប្រាស់ ធ្វើឲ្យតារារូបនេះមានការព្រួយបារម្ភជាខ្លាំង។

ជាក់ស្ដែងអ្វីដែលមិនគួរឲ្យនឹកស្មានដល់នោះ ស្រាប់តែ កាលម្សិលមិញនេះដែរ អ្នកនាង ចនច័ន្ទ លក្ខិណា  ក៏បានបង្ហោះសារប្រាប់ដំណឹងពីការបាត់បង់ផេកផ្លូវការរបស់លោក ហេង ឡុង ដែលត្រូវមិត្តប្រុស សំណព្វចិត្តអ្នកនាងម្នាក់ទៀតផងដែរ។

ក្នុងនោះអ្នកនាងបានរៀបរាប់យ៉ាងខ្លីថា៖«ពេលនេះផេកលោក Heng Loong ក៏គេយកទៅគ្រប់គ្រងដែរ»

នេះជារឿងគួរឲ្យសោកស្ដាយខ្លាំងណាស់ ព្រោះតែផេកគណនីហ្វេសប៊ុក អ្នកទាំង២សុទ្ធសឹងតែមានហ្វេនគាំទ្រច្រើនមិនធម្មតា ប៉ុន្តែទោះជាយ៉ាងណាគ្រប់គ្នារំពឹងថា ពួកគេមុខជាអាចរកវិធីយកផេកផ្លូវការរបស់ខ្លួន មកប្រើប្រាស់វិញជាក់ជាមិនខាន៕

ហេង ឡូុង និងចនច័ន្ទ លក្ខិណា
ពាក់មី
ហេង ឡូុង និងពាក់មី
សារដែល ចនច័ន្ទ លក្ខិណា បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី