ភ្នំពេញ៖ កាលពីព្រឹកមិញនេះ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់បាននាំគ្នាចូលរួមបោះឆ្នោត ដើម្បីដើរតួជាពលរដ្ឋល្អនៅក្នុងសង្គម ជាមួយគ្រួសារក៏ដូចជាបងប្អូន ដោយទឹកមុខសប្បាយរីករាយ។

មិនត្រឹមតែប៉ុណ្ណោះ ឃើញថាតារាជាច្រើនដួង ក៏បានលេចមុខនៅក្នុងការបោះឆ្នោតនេះផងដែរ។ តែនៅក្នុងនោះយើងឃើញ ថាកវីនិពន្ធដ៏ល្បីឈ្មោះលោកសុខ ជំនោរ បែរជាធ្លាក់ខ្លួនឈឺ ចូលមន្ទីរពេទ្យព្យួរសេរ៉ូម ទាំងព្រឹកទៅវិញ។

តែទោះជាឈឺយ៉ាងណាក្តី លោកនៅតែរំពឹង និងចូលរួមបោះឆ្នោតនៅពេលថ្ងៃរសៀលវិញបន្ទាប់ពីជំងឺរបស់លោកបានធូរស្បើយជាងមុន ព្រោះថា៥ឆ្នាំមានម្តងដូច្នោះលោក មិនអាចមិនទៅចូលរួមបោះនោះទេ ។

ស្របពេលជាមួយគ្នានេះ ក៏មានអ្នកគាំទ្រជាច្រើន បានចូលរួមជូនពរឲ្យលោកឆាប់ជាសះស្បើយផងដែរ៕ 

សុខ ជំនោរ និងភរិយា
សុខ ជំនោរ និងភរិយា
សុខ ជំនោរ កំពុងឈឺ
សុខ ជំនោរ កំពុងឈឺ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]