(ភ្នំពេញ)៖ ពិធីការិនីរូបស្រស់ កញ្ញា បេប៊ី បច្ចុប្បន្នគេសង្កេតឃើញថា សន្ទុះនៃប្រជាប្រិយភាព និងការគាំទ្រហាក់កើនឡើងលំដាប់ ក្រោយបោះជំហានជាតារាចម្រៀងស្រី បន្ថែមលើអាជីពសិល្បៈ ដោយមិនចាញ់ទៅនឹងតារាប្រុសស្រីដទៃប៉ុន្មានឡើយ។

បន្ថែមលើនេះ បើនិយាយពីការសម្ដែងរបស់នាងវិញ បេប៊ី ក៏ត្រូវបានគេស្គាល់ថា ជាតារាស្រីម្នាក់ ដែលពូកែមិនណយ រួមទាំងក្បាច់រាំ និងជាពិសេស វោហារលេងសើច ក្រមិចក្រមើម ឲ្យអ្នកនៅជុំវិញខ្លួនសប្បាយរីករាយផងដែរ។ 

ជាមួយគ្នានេះដែរ ទន្ទឹមនឹងភាពជោគជ័យខ្លាំង នៅក្នុងវិស័យសិល្បៈនោះ គេក៏តែងសង្កេតដែរឃើញថា តារាស្រីរូបនេះ ក៏តែងបង្ហោះបង្ហាញរូបភាព នូវជីវិតស៊ីវិល័យរបស់នាង នៅលើបណ្ដាញសង្គមហ្វេសប៊ុកជារឿយៗ មិនថាសម្ភារនិយម របស់របរប្រើប្រាស់ផ្សេងៗ និងរួមទាំងរថយន្ដទំនើបជាដើម។

ជាការពិតណាស់ ក្រោយពីបានឃើញរូបភាព ក៏ដូចជាសកម្មភាពរស់នៅប្រចាំថ្ងៃ របស់កញ្ញា បេប៊ី ក្នុងនោះក៏បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសមិត្តនារីៗមួយចំនួន អាចនឹងកួចចិត្តលួចច្រណែន និងចង់បានដូចនាងគ្រប់គ្នាជាក់ជាមិនខាន ៕

ទស្សនារូបភាពខាងក្រោម៖ 

កញ្ញា បេប៊ី
កញ្ញា បេប៊ី
កញ្ញា បេប៊ី
កញ្ញា បេប៊ី
កញ្ញា បេប៊ី
កញ្ញា បេប៊ី
កញ្ញា បេប៊ី
កញ្ញា បេប៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]