SunSport បានបង្ហើបឲ្យដឹងថា អតីតកីឡាករបាល់ទាត់ កំពូល របស់ក្រុមបិសាចក្រហម Manchester United មានបំណងចង់ចាកចេញពី Real Madrid ត្រឡប់មកកាន់ ទឹកដី Old Trafford វិញ បើសិនជាលោក Alex Ferguson សារភាពទទួលស្គាល់ថា គាត់ចង់បាន Ronaldo ត្រឡប់មកវិញនោះ។

រ៉ូណាល់ដូ បច្ចុប្បន្នមានអាយុ ២៧ឆ្នាំ ធ្លាប់បានប្រាប់ដល់អតីតមិត្តរួមក្រុមមុន របស់ខ្លួនថា រូបគាត់ចង់មកវិញ ហើយដែលពត៌មាននេះ បានចេញផ្សាយ ក្រោយពីការប្រកួត Champions League រវាង Real Madrid និង Manchester United រួចមកនោះ។ តែទោះជាយ៉ាងណា កីឡាករតម្លៃខ្លួន ៨០លានអ៊ឺរ៉ូ ដ៏ថ្លៃបំផុតរូបនេះ បានទទួលស្គាល់ថា ការចរចារតម្លៃខ្លួន ក្នុងការផ្ទេរក្លឹបក្នុងពេលនេះ គឺពិតជាមិនអាចទៅរួចនោះឡើយ ដោយទំហំទឹកប្រាក់មានចំនួនច្រើនលើសលុប ដែលលោក Ferguson មិនអាចយល់ព្រមបានទេ។

យ៉ាងណាមិញ រ៉ូណាល់ដូ បានរកគ្រាប់បាល់ ១៧០គ្រាប់ ក្នុង ១៦៩ ប្រកួត ចាប់តាំងពីរូបគេ ផ្លាស់មកកាន់ ក្លឹប Real Madrid ក្នុងឆ្នាំ ២០០៩ មក។  រ៉ូណាល់ដូ ក៏ត្រូវជាប់ខលក្ខខណ្ឌ ១ពាន់លាន អ៊ឺរ៉ូ (one BILLION) ផងដែរពេលដែលគេផ្លាស់មកកាន់ Real Madrid ហើយបើសិនជា រូណាល់ដូ ចង់ចាកចេញនៅពេលនេះ តម្រូវឲ្យបង់ប្រាក់ ៨១០លានអ៊ឺរ៉ូ សំរាប់រយៈពេល ២ឆ្នាំកន្លះទៀត ដែលនូវសល់ក្នុងកុងត្រា ដែលបានចុះជាមួយក្លឹប Real Madrid។

តើប្រិយមិត្តយល់ថា រូណាល់ដូ អាចនឹងមានឪកាសមកលេងឲ្យក្លឹបបិសាចក្រហមម្តងទៀតដែររឺទេ?

ដោយ សី
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]