ភ្នំពេញ៖ ពាក់ព័ន្ធនឹងរឿងកុមារាកម្សត់ ដែលបានជួបជាមួយនឹងរឿងអាក្រក់ ដោយរថយន្តដឹកទំនិញធន់ធ្ងន់ កិនខ្ទេចជើងមួយចំហៀង ខណៈពេលជិះកង់ទៅសាលារៀន កំពុងតែក្លាយជាប្រធានបទ ចាក់ដោតចិត្តមហាជនជាខ្លាំង ជាមួយភាពអាណិតអាសូរខ្លោចចិត្តបំផុត ចំពោះកុមារារូបនេះ។

យ៉ាងណាមិញ បច្ចុប្បន្ននេះស្របពេលដែល ប្អូនប្រុសរងគ្រោះកំពុងតែ គេងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ គេក៏សង្កេតឃើញមានសប្បុរសជនជាច្រើនរូប បានចូលរួមឧបត្ថម្ភនិងផ្តល់ជំនួយជាថវិកាខ្លះៗដល់ប្អូន ដើម្បីព្យាបាលជើងបន្តទៀតផងដែរ។

ជាក់ស្តែង ក៏ដូចជាថ្មីៗនេះ គេក៏ចាប់អារម្មណ៍ឃើញ តារាម៉ូដែល និងជាតារាសម្តែងស្រីស្រស់ស្អាត កញ្ញា ថៃ នារីសុជាតា ដែលគេស្គាល់ថាជាប្អូនស្រីបង្កើត របស់អតីតតារាប្រុស ថៃ នរៈវិទូ ក៏បានចុះទៅកាន់គេហដ្ឋានរបស់ប្អូនប្រុសដោយផ្ទាល់ ព្រមទាំងបាននាំយកនូវថវិកា ដែលបានមកពីសប្បុរសជន ដែលត្រូវជាមិត្តភក្តិ បងប្អូនរបស់នាង ជូនទៅដល់ក្រុមគ្រួសារកុមារារងគ្រោះផងដែរ។

តួយ៉ាង នេះគឺជាទឹកចិត្តដ៏ថ្លៃថ្លានិងប្រពៃមួយ របស់តារាស្រីស្រស់ស្អាតរូបនេះ ដែលខំជិះស្កាត់ពីឆ្ងាយ ដើម្បីមកជួបសួរសុខទុក្ខក្រុមគ្រួសារប្អូនរងគ្រោះដល់គេហដ្ឋាន ថែមទាំងនាំយកជាថវិកាដែលសុទ្ធសឹងតែជា ទឹកចិត្តសប្បុរសជនថែមទៀតផង។

មិនតែប៉ុណ្ណោះ តារាស្រី ថៃ នារីសុជាតា ក៏ដូចជាប្រិយមិត្តជាច្រើន ក៏បានលើកទឹកចិត្តដល់ប្អូនរងគ្រោះ និងជូនពរឲ្យប្អូន ឆាប់ជាសះស្បើយ និងបានត្រលប់មកសាលារៀនវិញផងដែរ៕ 

សុជាតា និងមិត្តភក្តិនាំយកនូវថវិកាជូនដល់ប្អូនរងគ្រោះ
សុជាតា និងមិត្តភក្តិនាំយកនូវថវិកាជូនដល់ប្អូនរងគ្រោះ
សុជាតា និងមិត្តភក្តិនាំយកនូវថវិកាជូនដល់ប្អូនរងគ្រោះ
តារាស្រី ថៃ នារីសុជាតា
តារាស្រី ថៃ នារីសុជាតា
តារាស្រី ថៃ នារីសុជាតា
តារាស្រី ថៃ នារីសុជាតា
តារាស្រី ថៃ នារីសុជាតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថៃ នារីសុជាតា