ភ្នំពេញ៖ អ្នកនិយមតាមដានទស្សនាភាពយន្តខ្មែរបុរាណៗ ច្បាស់ជាចាំមិនភ្លេចទេជាមួយនឹងការសម្តែង យ៉ាងសាកសមរបស់កំពូលតារាចម្រៀង និងសម្តែងរូបសង្ហាលោក ហេង ប៊ុន លាភ។

ហើយទោះបីជាបច្ចុប្បន្ននេះលោក ហេង ប៊ុនលាភ ហាក់ដូចជាឃ្លាតឆ្ងាយពីវិស័យសិល្បៈបន្តិចមែន ប៉ុន្តែប្រជាប្រិយភាពរបស់លោក នៅតែមាននៅក្នុងដួងចិត្តអ្នកគាំទ្រប្រុសស្រីជាច្រើននាក់។  

ងាកទៅមើលពីជីវិតឯកជនវិញ ក៏មិនអន់ប៉ុន្មានដែរ ដោយគេបានដឹងថាសព្វថ្ងៃនេះលោក ហេង ប៊ុនលាភ ក៏មានមុខរបរជាអ្នករកស៊ីខាងដីធ្លី ជួញដូរលើអចលនទ្រព្យជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាផងដែរ។ 

ជាក់ស្តែងទោះបីជាឆ្ងាយពីសិល្បៈមែន ប៉ុន្តែជីវិតឯកជនរបស់លោកក៏ឡូយឆាយមិនចាញ់អ្នកសិល្បៈរួមជំនាន់ប៉ុន្មានដែរ ព្រោះថ្មីៗនេះលោកទើបតែទិញរថយន្តស៊េរីថ្មីទំនើបមួយគ្រឿង ពណ៌ក្រហមស្រស់តែម្តង ឯតម្លៃក៏មិនក្រោមម៉ឺនដុល្លារដែរ៕ 

ទស្សនារូបភាពខាងក្រោម៖ 

ហេង ប៊ុនលាភ
ហេង ប៊ុនលាភ
ហេង ប៊ុនលាភ
ហេង ប៊ុនលាភ
ហេង ប៊ុនលាភ
រថយន្តក្រហមរបស់ ហេង ប៊ុនលាភ
រថយន្តក្រហមរបស់ ហេង ប៊ុនលាភ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង ប៊ុនលាភ